ខេត្តសៀមរាប : អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានករណីប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាម៉េរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ដ ដោយធម្មជាតិ។
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapalma) ប្រវែង២,១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹក សាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ក្រុម ការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួន ជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណ៏នេះ នាពេល កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែល ពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុក ផងដែរ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា