អង្គការសប្រជាជាតិអនុម័តសេចក្តីសម្រេចថ្កោលទោសអាមេរិក ដាក់ទណ្ឌកម្មគុយបា

ចែករំលែក៖

ក្នុងការបោះឆ្នោត នៅមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៧ ដែលមាន ១៩៣ប្រទេស ក្នុងនោះមាន ១៨៥ប្រទេសបានអនុម័តថ្កោលទោសអាមេរិក ដាក់ទណ្ឌកម្មទៅលើគុយបា រយៈពេល ៣០ឆ្នាំកន្លងមក។​

មានប្រសាសន៍នៅមហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់សហគមន៍អន្តរជាតិ ក្នុងការជួយដល់ប្រទេសគុយបា ។ ទន្ទឹមនឹងនោះលោក បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានឡោមព័ទ្ធទណ្ឌកម្មគុយបា ។ លោកBruno Rodriguezបានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់ លោកបៃឌិន នៅតែបន្តអនុវត្តគោលនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេសគុយបា ដែលបន្សល់ទុកពីរដ្ឋកាលរបស់អតីតប្រធានាធិបតីត្រាំ។
រដ្ឋមន្ត្រីការបរទេសគុយបាបានបញ្ជាក់ទៀតថា «គុយបា នឹងមានភាពល្អប្រសើរ ប្រសិនបើមិនមានការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ដឹកជញ្ជូនពីអាមេរិក ។ គ្រួសារគុយបានិងល្អប្រសើរ បើមិនមានទណ្ឌកម្មទាំងនោះ ។ ពិភពលោកនឹងល្អប្រសើរជាងនេះបើមិនមានការដាក់ទណ្ឌកម្មដឹកជញ្ជូន»។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបានពីសំណាក់អាមេរិក ចាប់តាំងពីឆ្នាំ១៩៦០ ហើយទណ្ឌកម្មទាំងនោះមិនមានការផ្លាស់ប្តូរនោះឡើយ ។ កាលពីខែតុលាកន្លងមករដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បាន ផ្តល់ប្រាក់ជំនួយ២លានដុល្លារដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារតែព្យុះ Ian ។ ភាគីអាមេរិកក៏បានផ្តល់សម្ភារពន្លត់អគ្គិភ័យជួយដល់គុយបា ក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ ។ សកម្មភាពទាំងនោះបានបង្ហាញឲ្យឃើញថា អាមេរិក មានសុទិដ្ឋិនិយមចំពោះគុយបា ហើយការដាក់ទណ្ឌកម្មអាចនឹងបន្ធូរបន្ថយក្នុងពេលខាងមុខ៕

...

រូប​ថត​ :​ REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print