បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ត្រៀម​បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​ឃាត់ខ្លួន​និងសាកសួរ​បញ្ចប់​នីតិវិធី​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃសៅរ៍ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យឈ្មោះ​ រុន ភារាក់ ភេទ​ប្រុស ឆ្នាំកំណេីត​ ២០០០ ជនជាតិ​ខ្មែរ​ មុខរបរ ដឹកបន្លែ ទីលំនៅបច្ចុប្បន្ន​ក្រុម១១ ភូមិ០១ សង្កាត់​៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ កាលពីថ្ងៃទី​០២​ ខែវិច្ឆិកា​ថ្មីៗនេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀនស្ថិតនៅក្រុម១១ ភូមិ​០១ សង្កាត់​៣ ក្រុង-ខេត្តព្រះសីហនុ​ ។

ចំណែក​វត្ថុតាងរួមមាន​៖
​-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ០៥កញ្ចប់​
-ទូរសព្ទ័ ០១គ្រឿង
-ថង់សម្រាប់វិចខ្ចប់ មួយចំនួន
-ម៉ូតូ ០១ គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យ​ រួមនឹង​វត្ថុតាង​ត្រូវ​បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីបន្តនីតិវិធី​ច្បាប់​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print