ហេតុអីក៏បងប្អូនលង់ខ្លួនចាញ់បោក មកដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនOL Football

ចែករំលែក៖

ភ្នំពេញ : គ្រាន់តែគេប្រើបច្ចេកទេសបោក អោយដាក់លុយតិច ចំណេញច្រើន បង្ហោះតាម facebook បងប្អូនខ្លះ ហ៊ានប្រថុយប្រថាន ខ្ចីបុលគេ លក់ គោ ក្របី មាន់ទា យកលុយមកវិនិយោគជាមួយក្រុមហ៊ុនOL Football ដែលជាក្រុមហ៊ុនគ្មានច្បាប់ ខណៈទទួលព័ត៌មានគេផ្សព្វផ្សាយថា,( បើវិនិយោគជាមួយក្រុមហ៊ុនOL Football ដាក់ដើមទុនម្តងគត់ !)
-ដើមទុន20$ 3ខែទទួលបាន266$
-ដើមទុន50$ 3ខែទទួលបាន715$
-ដើមទុន100$3ខែក្រោយ 1430$
-ដើមទុន200$3ខែក្រោយ 2660$

ក្រុមហ៊ុនធានាដើមទុនមិនបាត់បង់100% គ្រាន់តែធ្វើតាម ការណែនាំ 1ថ្ងៃបីដង 1ដង3នាទី ប៉ុណ្ណោះ។
បញ្ជាក់នេះជាការវិនិយោគសុទ្ធសាធ១០០%មិនមែន លេងល្បែងស៊ីសងឬចុចហ្គេមនោះទេ ។ ចង់វិនិយោគសូម ឆាតមកខ្ញុំផ្ទាល់ ។
សូមបញ្ជាក់ថា, គ្រាន់តែឮការឃោសនា ដាក់លុយទិញ ចំណេញច្រើនកប់ពពក ទើបធ្វើអោយប្រជាពលរដ្ឋ ចាញ់បោក ដោយសារតែការលោភលន់ចង់បាន ក៏លង់ខ្លួនប្រថុយប្រថាន ជឿលើក្រុមហ៊ុននេះដកខ្លួនលែងរួច ។

សូមបងប្អូនជ្រាបថា, បើតាមប្រភព​ច្បាស់ការ​ពី​មន្រ្តី​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហេីប​អោយដឹងកន្លងទៅថា​, ពាក់ព័ន្ធ​ករណី​ ក្រុមហ៊ុន​ OL Football នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​បទបញ្ជា​អោយ​សមត្ថកិច្ច​ ស្រាវជ្រាវ​រកមេក្លោង​ដែល​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​អោយ​លែងល្បែង​អនឡាញ​ខុសច្បាប់​ជ្រកក្រោម​ស្លាក​វិនិយោគ​មកផ្ដន្ទាទោស​តាមច្បាប់​ ។

ប្រភព​បាន​អោយដឹងទៀតថា​ ក្រសួងការ​បរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ ក៏បានធ្វើ​លិខិត​មួយច្បាប់​ផ្ញើ​ទៅ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដេីម្បី​ស្រាវជ្រាវ​ក្រុមហ៊ុន​ OL Football ដែល​ក្លែង​ឯកសារ​របស់​ក្រសួង​ការបរទេស​ និង​ ​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​បាន​ចារ​អោយ​នាយកដ្ឋាន​ជំនាញ​ស្រាវ​ជ្រាវ​ករណី​នេះហើយ​ ។

តាម​facebook ខ្លះបាន​លើកឡើងថា, មេក្លោង​ក្លែង​ឯកសារ​នេះ​ តាម​ការ​បង្ហេីប​ពីសមាជិក​ OL Football គឺឈ្មោះ​ ចាប​ សារុន​ ដែល​បច្ចុប្បន្ន​រស់​នៅ​ ភូមិ​ អន្លង់​ថ្លឹង​ ឃុំ​ មហាសាំង​ ស្រុក​ ភ្នំស្រួច​ ខេត្ត​ កំពង់​ស្ពឺ​ ។ បុគ្គល​ ចាប​ សារុន​ នេះ​ ធ្វើ​សកសកម្មភាពឃោសនាបោកប្រាស់ខ្លាំងណាស់​ ក្នុង​ការ​អូសទាញ​ប្រជាពលរដ្ឋ​អោយ​ចូលរួម​វិនិយោគ​ដោយខុសច្បាប់​ ។ ឥឡូវ​សមាជិក​ កំពុង​ជ្រួលច្របល់​ដោយសារតែ​ដកលុយ​មិនបាន​ ។

សង្ឃឹម​ថា​ សមត្ថកិច្ច​ នឹងស្រាវជ្រាវ​តាម​ចាប់​ ជនពាក់ព័ន្ធ​បោកប្រាស់​ប្រជាជន​តាម​អនឡាញ​ និង​ ក្រុមហ៊ុន​ OL Football យកមក​ផ្ដន្ទាទោស​តាមច្បាប់​ ។
ក្រុមហ៊ុន​ បោកប្រាស់​ OL Football Group ប្រឹង​ភូតភរ​សមាជិក​របស់​ខ្លួន​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​ ជាដៃ​គូរវិនិយោគ​ជាមួយ​ ធនាគារ​ ABA តែខាង​ ធនាគារ​ ABA បញ្ជាក់​ច្បាស់​ហើយ​ថា​ ធនាគារ​ ABA មិនមែន​ជាដៃគូ​រ​របស់​ក្រុមហ៊ុន​ OL Football ទេ​ ដូច្នេះ​សូមបងប្អូន​ទាំងអស់​មេត្តា​ជ្រាប​ ។

ដេីម្បី​បំពេញ​មហិច្ឆតាបោកប្រាស់របស់​ក្រុម​បោកប្រាស់​ OL Football ដែល​មាន​ឈ្មោះ​ ចាប​ សារុន​ ជា​មេក្លោង​ធំនៅ​ស្រុក​ខ្មែរ​ តែងតែ​ប្រើ​ប្រាស់​ ឯកសារ​ក្លែងក្លាយ​ រហូត​ហ៊ាន​ក្លែងឯកសារ​លិខិត​ក្រសួងការ​បរទេស​ថថែមទៀតផង។ ឥឡូវ​យកឈ្មោះ​ ធនាគារ​ ABA ដែល​ជា​ធនាគារ​ត្រឹមត្រូវ​ មក​ភូតភរ​សមាជិក​របស់​ខ្លួន​ថែម​ទៀត​ ដេីម្បី​អោយ​សមាជិក​ជឿជាក់​ ។

បងប្អូនគួរពិចារណាឡើងវិញ ជៀសវាងចាញ់បោកគេអស់ប្រាក់កាស ត្រូវរួមគ្នា​បំបាត់​អំពើ​បោកប្រាស់​ក្នុង​សង្គម​ ដេីម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​យើង​ ខណៈមាន
ស្ថាប័ន​រដ្ឋ​ចំនួន​ ៣​ គឺ​ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ អគ្គលេខាធិការ​ដ្ឋាន​ នៃ​ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រកាស​ព័ត៌មាន​ ចាត់​ទុក​ ក្រុម​ហ៊ុន​ OL Football Group គឺ​ ជា​ ក្រុមហ៊ុន​ខុសច្បាប់​ ហេីយសំណូម​ពរ​អោយ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ មេត្តា​ប្រញាប់​ចាត់​វិធានការ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​នេះ​ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​ ។

ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ ក្រុមហ៊ុន​នេះ​ នៅតែ​ធ្វើ​សកម្មភាព​ជាចំហរតែម្ដង​ ដោយមាន​មេក្លោង​ជនជាតិ​ខ្មែរ​ឈ្មោះ​ ចាប​ សារុន​ ពាក់​ស័ក្ដិ​៤​ កំពុង​ពង្រីកបណ្ដាញ​ និង​ អូសទាញ​ ប្រជាពលរដ្ឋ​អោយ​ចូលល្បែង​ល្បែង​ភ្នាល់​នេះ​ជ្រកក្រោម​ស្លាក​វិនិយោគ​ ។ តេី​សមត្ថកិច្ច​មិនបាន​ដឹង​រឿងនេះទេឬ​ ? ឬមួយ​រង់ចាំ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបទបញ្ជា​ទេីប​អស់​លោក​ភ្ញាក់រលឹក​ ?

បេីដឹងហេីយ​ លឺហេីយ​ ឃើញ​ហើយ​ ថាជា​ក្រុមហ៊ុន​ បោកប្រាស់​ តែ​មិនចាត់ការ​តាម​ច្បាប់​ តេី​មាន​អ្វី​នៅពីក្រោយ​រឿងនេះ​ ? ឬ​ អស់​លោក​មេៗសមត្ថកិច្ច​ទទួល​បាន​ផលប្រយោជន៍​ពី​រឿងនេះ​ បានជាសម្ងំដូចចោរលួចសេះបែបនេះ​ ? បញ្ហានេះគួរសមត្ថកិច្ចមានវិធានការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញពីការពិត បើស្ថាប័នចំនួន 3 ចាត់ទុកថាក្រុមហ៊ុននេះគ្មានច្បាប់ ចុះហេតុអ្វីសមត្ថកិច្ចមិនមានវិធានការ ? ម្យ៉ាងវិញទៀត គេក៏ដាក់ភាពសង្ស័យផងដែរថា , បើដាក់ទុនវិនិយោគអស់ប្រាក់តិច ហើយទទួលប្រាក់ចំណេញច្រើនដ៏សន្ធឹកសន្ធាប់

តើក្រុមហ៊ុននេះមានប្រភពប្រាក់មកពីណា ដើម្បីឲ្យដៃគូវិនិយោគរបស់ខ្លួនចំណេញកប់ក្ដោង នេះជាចំណុចមួយ ដែលត្រូវបានគេសង្ស័យថា, អាចជាប្រភពនៃកន្លែងលាងលុយឬមួយយ៉ាងណា ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print