វីរបុរសក្លិប Barcelona កីឡាករ Gerard Pique ត្រូវបានសមាជិកបង្ហាញអារម្មណ៍យ៉ាងរំជើបរំជួល ខណៈដែលគាត់បានបង្ហាញខ្លួនជាលើកចុងក្រោយនៅកីឡដ្ឋាន Nou Camp ក្នុងជ័យជម្នះ ២–០ La Liga លើក្រុម Almeria ។
គាត់ត្រូវបានជំនួសនៅនាទីទី៨៤ ហើយបានឱបមិត្តរួមក្រុមទាំងអស់របស់គាត់ ជាមួយគ្រូបង្វឹកលោក Xavi ផងដែរ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងចូលនិវត្តន៍បន្ទាប់ពីការធ្វើដំណើរកាលពីថ្ងៃអង្គារទៅកាន់ Osasuna ទោះបីជាវាមិនប្រាកដថាគាត់នឹងលេងនៅក្នុងនោះ។
បន្ទាប់ពីការប្រកួត គាត់បានថ្លែងសុន្ទរកថានៅលើទីលានដោយនិយាយថា “ខ្ញុំបានកើតនៅទីនេះ ហើយខ្ញុំនឹងស្លាប់នៅទីនេះ។ ពេលអ្នក ចាស់ ទៅ អ្នក ដឹង ថា ពេល ខ្លះ ស្រលាញ់ គឺ ត្រូវ បោះ បង់ ចោល ខ្ញុំ ជឿជាក់ ថា ខ្ញុំ នឹង មក ទី នេះ ម្ដង ទៀត នៅ ថ្ងៃអនាគត។ ខ្ញុំស្រលាញ់ Barcelona នោះហើយជាមូលហេតុដែលខ្ញុំចាត់ទុកថាវាជាពេលវេលាដ៏ត្រឹមត្រូវដែលត្រូវទៅ នេះមិនមែនជាការលាទេ“។
Pique ដែលត្រូវបានគេដាក់ឈ្មោះថា ជាប្រធានក្រុមបានដើរលើទីលានជាមួយកូនប្រុស២នាក់របស់គាត់ ខណៈដែលមិត្តរួមក្រុមរបស់គាត់ទាំងអស់បានពាក់អាវដែលមានឈ្មោះរបស់គាត់ និងលេខ៣នៅខាងក្រោយ។ មានបដាដ៏ធំមួយនៅលើទីលានដែលសរសេរថា “Sempr3” (For3ver) ហើយវីដេអូអបអរសាទរអាជីពរបស់ Pique ត្រូវបានចាក់នៅលើអេក្រង់ធំដល់អ្នកគាំទ្រផងដែរ។
នៅការប្រកួតកាលពីរាត្រីថ្ងៃសៅរ៍នេះ Pique ដែលស៊ុតបញ្ចូលទីបាន៥៣គ្រាប់ឱ្យ Barcelona បាន បានសង្គ្រោះមួយទៀតដោយ Fernando Martinez ។ ខ្សែប្រយុទ្ធ Ousmane Dembele និង Frenkie de Jong រកបានម្នាក់១គ្រាប់បាល់នៅតង់ទីពីរដើម្បីនាំមុខ Barcelona លើកំពូលតារាង La Liga ។
ក្រោយចប់ការប្រកួត Pique បានត្រលប់មកទីលានវិញដើម្បីអបអរសាទរអ្នកគាំទ្រ ហើយត្រូវបានមិត្តរួមក្រុមរបស់គាត់ឡើងជ្រោងដើម្បីជាការដឹងគុណ និងអបអរសាទរផងដែរ។ អតីតខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជានៅសល់រយៈពេល១៨ខែលើកិច្ចព្រមព្រៀងរបស់គាត់ក៏ដោយ ហើយការចាកចេញរបស់គាត់នឹងជួយ Barcelona ក្នុងវិបត្តិហិរញ្ញវត្ថុជាមួយនឹងប្រាក់ឈ្នួលរបស់គាត់ផងដែរ។
Pique បានជួយក្រុមឈ្នះពានរង្វាន់ចំនួន៣០ និងបានបង្ហាញខ្លួន៦១៦លើកសម្រាប់ Barcelona បន្ទាប់ពីចូលរួមនៅក្នុងឆ្នាំ២០០៨ ពីManchester United ។ គាត់ជាកីឡាករលេងច្រើនបំផុតទី៥ក្នុងចំណោមកីឡាកររបស់ក្លិប Barcelona ជាមួយកីឡាករ៤នាក់ខាងលើគាត់ជាមិត្តរួមក្រុមទាំងអស់ដូចជា Lionel Messi (៧៧៨លើក), អ្នកចាត់ការ Xavi Hernandez (៧៦៧លើក), ខ្សែបម្រើBarcelona បច្ចុប្បន្ន Sergio Busquets (៦៩៤លើក) និង Andres Iniesta (៦៧៤លើក)។ ក្នុងចំណោមនោះមានតែ Messi (៣៥) និង Iniesta (៣២) ជាអ្នកស្ថិតក្នុងក្លិបដែលឈ្នះពានច្រើនជាង Pique ។
Pique ក៏ ជា ផ្នែក មួយ នៃ ការ ឈ្នះ ពាន World Cup ឆ្នាំ២០១០ និងយូរ៉ូ២០១២របស់ អេស្ប៉ាញផងដែរ។ ជាមួយនឹង១០២ប្រកួតមុនពេលចូលនិវត្តន៍ជាអន្តរជាតិក្នុងឆ្នាំ២០១៨ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ១៣នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួន១០០ប្រកួតសម្រាប់អេស្ប៉ាញ ។
គាត់បានចាប់ផ្តើមអាជីពជាកីឡាកររបស់គាត់ក្លិប Manchester United ដោយលេងបាន២៣ដង និងបានខ្ចីជើងជាមួយក្លិប Real Zaragoza នៅពេលនោះ។ គាត់បានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួន១៣ដងក្នុងឆ្នាំ២០០៧–២០០៨ ខណៈដែល Man United បានឈ្នះពានរង្វាន់ Community Shield, Premier League និង Champions League មុនពេលត្រលប់ទៅ Barcelona វិញ៤ឆ្នាំបន្ទាប់ពីចាកចេញពីក្រុមយុវជន ៕ (រូបភាព ៖ BBC Sport)