លោក ហ៊ុនម៉ានី : «អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែ និងអកអំបុក»

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា, ក្នុងឱកាសដ៏នក្ខទ្ឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែ និងអកអំបុកនេះ ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះរាជស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងសូមគោរពជូនពរសម្តេច ទ្រង់ អ្នកឧកញា លោកឧកញា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជនរួមជាតិទាំងអស់ទទួលបាននូវសុខសិរីសួស្តីគ្រប់ប្រការ។

លោក ហ៊ុនម៉ានី បានលើកឡើងថា,ថ្វីត្បិតតែយើងមិនអាចរៀបចំព្រះរាជពិធីបាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានដឹកនាំ ក៏ប្រជាពលរដ្ឋនៅតែទទួលបានភាពសប្បាយរីករាយតាមរយៈការរៀបចំពិធីបុណ្យនេះ និងកម្មវិធីផ្សេងៗនៅតាមបណ្តាខេត្តជាច្រើន។ ក្នុងន័យនេះ សរបញ្ជាក់ឱ្យឃើញថា បងប្អូនទាំងអស់កំពុងតែអបអរសាទរនូវផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍដែលបានធ្វើឱ្យមានកំណើនជីវភាព គួបផ្សំជាមួយសមិទ្ធផលរីកស្គុះស្គាយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តសព្វបែបយ៉ាង។

លោកបន្តថា, ជាមួយគ្នានេះដែរ ខ្ញុំសូមបងប្អូនដែលធ្វើដំណើរទេសចរណ៍ទូទាំងប្រទេសទាំងអស់ ចូលរួមថែរក្សារងនាម័យ បរិស្ថាន មានការយោគយល់អធ្យាស្រ័យខ្ពស់ និងជាពិសេសសូមប្រើប្រាស់ដងផ្លូវប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាបាន សុខសុវត្ថិភាពទាំងអស់គ្នា! ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print