អភិបាលក្រុង Daugavpils ដែលជាទីក្រុងធំទីពីររបស់ប្រទេស Latvia លោក Andrejs Elksnins បានលើកឡើងថា តំបន់គ្រីមៀគឺជារបស់រុស្ស៊ី ។ លោកបន្តទៀតថា ប្រទេសក្នុងតំបន់អឺរ៉ុបមិនឯកភាពទៅលើការដាក់បញ្ជូលតំបន់គ្រីមៀក្នុងទឹកដីរបស់រុស្ស៊ីឡើយ។
លោក Andrejs Elksnins បន្តទៀតថា ទីក្រុងកៀវ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែទទួលខុសត្រូវស្តីពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន នេះជាការបាត់បង់ក្នុងទំនាក់ទំនងការទូត។
ពេលថ្មីៗនេះ លោកស្រី Tamila Tasheva មន្ត្រីអ៊ុយក្រែនទទួលបន្ទុកក្នុងការដណ្តើមតំបន់គ្រីមៀមកគ្រប់គ្រងវិញ និងបណ្តេញទាហានរុស្ស៊ីបានលើកឡើងថា រូបគាត់កំពុងស្វែងរកប្រភពព័ត៌មានសម្ងាត់ដើម្បីជួយអនុម័តគម្រោងខាងលើ ។ លោកស្រីបានលើកឡើងថា កតាសំខាន់ក្នុងការកម្ចាត់រុស្ស៊ីចេញពីតំបន់គ្រីមៀ គឺជាកតានយោបាយនិងកិច្ចការបរទេស របស់ទីក្រុងកៀវ និងសម្ព័ន្ធមិត្ត។
តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយការបោះឆ្នោតប្រជាមតិនៅខែមីនាឆ្នាំ២០១៤ ក្នុងនោះមានពលរដ្ឋ ជិត ៩៧% បានគាំទ្រចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ ក្រោយរុស្ស៊ីបញ្ចូលតំបន់នោះ ប្រទេសលោកខាងលិច មានអឺរ៉ុប អាមេរិក ជាដើមបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ៕ ដោយធីរីណា
រូបថត : RIA