ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧វិច្ឆិកានេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀតចាប់ផ្តើមធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានថ្លែងថា៖សុំលោកលោកស្រីយកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឲ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អសំរាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័នាពេលដ៏ខ្លីខាងមុខនេះឪ្យិបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២រួចមកហើយ។ឯ.ឧ អភិបាលបានណែនាំឲ្យអស់លោក លោកស្រីជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឲ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឪ្យិពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន សិនអំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។
លោកអភិបាលលើកឡើងថា៖ដងវិថីសំខាន់ៗដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៏ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកំសាន្ត ទីតាំងផ្ញើរម៉ូតូ.ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនអោយមានឡើយ។ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែរត្រី, កប៉ាល់ កាទូតទេសចរណ៏ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឧ្យិមានការបើកបរឆ្លងកាត់ ឬបង្កឲ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអា ស៊ាននេះដែរ។ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ម្ចាស់ទី តាំងត្រូវផ្តល់កិច្ចសហការឲ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយះការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។
លោកឃួង ស្រេង បានសង្កត់ធ្ងន់ថា៖អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតិឲ្យិមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រ តិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតិឲ្យមានជាដាច់ខាត។ លោកបញ្ជាក់ថា៖យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អបំផុតដោយសហការជាមួយកំលាំងថ្នាក់ជាតិគ្រប់ជំនាញ។ សូមបញ្ជាក់ថា៖កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេសរួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។ជាមួយគ្នានេះដែរ លោកឃួង ស្រេង ក៏បានអំពាវនាវអោយ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឲ្យបានគ្រប់លំនៅដ្ឋានផងដែរ ៕ ដោយ៖សំរិត