ខេត្តឧត្ដរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហ ការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។
ក្នុងប្រតិបត្តិការដេីរល្បាតនោះ កម្លាំងក៏បានកាប់ឆ្ការព្រៃធ្វើផ្លូវដើម្បីងាយស្រួលក្នុងការដើរល្បាត បន្ថែមពីនោះក៍បាញ់ថ្នាំស្មៅនិងសំអាតជំវិញកន្លែងស្នាក់នៅផងដែល។
លោកមេបញ្ជាការ ក៏បានកោតសរសើរដល់កងកម្លាំងប្រចាំការដែលបានយកចិត្តទុកដាក់ ដើរល្បាតទាំងយប់ទាំងថ្ងៃដែលបទបញ្ជាថ្នាក់លើដាក់ជូន និងបានផ្ដាំផ្ញើរសួរសុខទុក្ខ និង ជូនពរដល់បងប្អូនកងកម្លាំងទាំងអស់មានសុខភាពល្អផងដែល។
សូមជម្រាបថា ជារៀងរាល់ថ្ងៃលោកមេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលនោះទេ៕ដោយ៖សហការី