ក្រសួងសុខាភិបាល : លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,១២%។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៦ ខែវិច្ឆិកា​​​​​​​​​​​​​​ ឆ្នាំ​២០២២​ គ្មានអ្នកឆ្លង​ និងគ្មាន​អ្នកជាសះស្បើយ​ និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ អ្នកឆ្លងថ្មី​ គ្មាន (អូមីក្រុង)

– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 137,996 នាក់

– អ្នកជាសះស្បើយ= 134,934 នាក់

– អ្នកស្លាប់= 3,056 នាក់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print