ករណី​រថយន្ត​Range Rover បើកលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៥៦មួយគ្រឿងឆាបឆេះជាការឆ្លងចរន្តប្រព័ន្ធភ្លើង ខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : (ដំណឹងបន្ថែម)សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា , ករណី​រថយន្ត​Range Rover មួយគ្រឿងឆេះលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ ៥៦ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  កាលពីរសៀលថៃ្ង​០៨ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថយន្តនេះរងការខូចខាតទាំងស្រុង ដោយសារឆ្លងប្រព័ន្ធភ្លើង។

 បើតាមសមត្ថកិច្ច​នគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ​ ដែលបានចុះអន្ដរាគមន៍​នៅកន្លែងកើតហេតុបញ្ជាក់ថា ដើមហេតុបណ្តាលមកពីរថយន្តឆ្លងចរន្តភ្លើង ពេលកំពុងបើកបរ និងថាពេលរថយន្តចាប់ផ្តើមឆេះ អ្នកជិះលើរថយន្តបានអែបចូលទៅឈប់លើគន្លងផ្លូវអាសន្ន រួចចុះចេញពីរថយន្តទាន់ពេល មុនរថយន្តនេះផ្ទុះឆាបឆេះ ។

 ករណីខាងលើក៏បណ្តាលអោយស្ទះចរាចរណ៍បន្តិចផងដែរ ប៉ុន្តែមិនបានប៉ះពាល់រងគ្រោះដល់អ្នកដំណើរ និងអ្នកជិះក្នុងឡានកើតហេតុឡើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print