រថយន្ត Ford Ranger បុកម៉ូតូសង់ប៊ិច​ បណ្ដាលឲ្យឪពុកម្ដាយនិងកូនបីនាក់រងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្ត Ford Rangerមួយគ្រឿងក្នុងល្បឿនលឿន​ រួចបែកកង់ក៏ចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញកំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូឪពុកម្ដាយកូនបីនាក់រងរបួសធ្ងន់​ កាលពីវេលាម៉ោង ១៩ យប់ ថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុង១៣BT ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តFord Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-9427ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់ បណ្តាលឲ្យចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BE-6222ជិះគ្នាបីនាក់ឪពុកម្ដាយនិងងកូន ដោយធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចំពីមុខពេញទំហឹងបណ្ដាលឱ្យភាគីម៉ូតូរងរបួសធ្ងន់ទាំងបីនាក់ ចំណែករថយន្តបង្កបានរេចង្កូតមកអេបនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំទៅមុខលេងរួច។
ក្រោយកើតហេតុ​ ប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូ​ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print