ចិនបង្ហាញកាំជ្រួចមីស៊ីលល្បឿនលឿនប្រភេទថ្មី

ចែករំលែក៖

ចិនទើបតែបានបង្ហាញកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង នៅក្នុងពិធីតាំងពិព័រណ៍អាកាសចរណ៍របស់ប្រទេសចិននៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២។

សារព័ត៌មាន SCMP បានផ្សាយថា ជាលើកដំបូងចិនបានបង្ហាញពីកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំងរបស់ប្រទេសនេះ ។ កាំជ្រួចមីស៊ីល ប្រភេទ YJ-21. YJ-21 ត្រូវបានគេហៅថាជាមីស៊ីលវាយប្រហារពីលើយន្តហោះចម្បាំង Eagle Strike 21 ដែលអាចធ្វើសកម្មភាពវាយប្រហារមានចម្ងាយ២ពាន់គីឡូម៉ែត្រ។
កាំជ្រួចមីស៊ីលពីរប្រភេទ គឺ ‘2PZD-21’ ត្រូវបានគេមើលឃើញដាក់នៅស្លាបយន្តហោះ ចម្បាំង H-6K នៅក្នុងពិធីតាំងពិព័រណ៍អាកាសចរណ៍ចិន ២០២២ (AirShow China 2022) ដែលបានធ្វើឡើងនៅថ្ងៃទី ៨ដល់ថ្ងៃទី១៣ខែវិច្ឆិកា។
រូបភាពបានបង្ហាញឱ្យឃើញថា កាំជ្រួចមីស៊ីលល្បឿនលឿនរបស់ចិនអាចបំពាក់ក្បាលគ្រាប់បរមាណូ មានកម្រិតចំគោលដៅខ្ពស់។ មីស៊ីលរបស់ចិន អាចមានល្បឿនដល់ទៅ១២Mach គឺលឿនជាង សំឡេង១២ដងដោយបាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រ៕ ដោយធីរីណា

...

រូប​ថត​ :​ vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print