ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២២) ដោយមានការអញ្ជើញចូលរួមពីលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅស្តុបវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីនេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
ការរៀបចំខួបអនុស្សាវរីយ៍លើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ២០២២ ដោយមានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ។
ក្នុងឱកាសនោះក៏មានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ២០២២ គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន យុទ្ធនារីដោយអនុវត្តតាមផែននីមួយៗមានដូចជា៖
១.ផែនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត
២.ផែនកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ
៣.ផែនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤.ផែនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
៥.ផែនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
៦.ផែននាយកដ្ឋាននគរបាលព្រំដែនទឹក
៧.ផែនទីបញ្ជាការមូលដ្ឋានសមុទ្រទីបញ្ជាការដ្ឋានជួរមុខ និងទីបញ្ជាការដ្ឋានការពារកោះឆ្នេរ៕
ដោយ : សហការី