Range Rover សាកល្បឿនផ្លូវកោងបុកកាមរីបាឡែនពេញទំហឹងរបួសធ្ងន់ម្នាក់ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី១ក្រុមដែលត្រូវបានគេឃើញមានគ្នា៥ទៅ៦នាក់ជិះក្នុងថយន្តបង្កហេតុ ស្ថិតក្នងស្ថានភាពស្រវឹងស្រាជោកជាំបានបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកRange Rover ក្នុងល្បឿនយ៉ាងលឿន បួងចង្កូតបត់មិនបន្ថយល្បឿនបានបុកគ្នាជាមួយនិងរថយន្តកាមរីបាឡែនពេញហឹង បណ្តាលឱ្យបុរសម្នាក់ជាម្ចាស់រថយន្ដកាមរីបាឡែនរងរបួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ខាងជើងវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែន ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2S-1483 បើកបរដោយបុរសម្នាក់តាមបណ្តោយ ផ្លូវព្រះនរោត្តម ទិសដៅពិជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសេរីទំនើប ម៉ាកRange Rover ពណ៌ស គ្មានស្លាកលេខ ហើយនៅក្នុងរថយន្តមានអ្នករួមដំណើរប្រុសស្រី៥ទៅ៦នាក់ បានបើកក្នុងល្បឿនយ៉ាងលឿនស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរ៉ាម្រឹតហើយបានបត់ស្ដាំឡើងផ្លូវមហាវិថីព្រះនរោតម្ដដោយមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្ដកាមរីបាឡែន ពេញទំហឹងបណ្តាលឲ្យរថយន្ដទាំង២គ្រឿងរងការខូចខាតទៅមុខលែងរួច​ និងបណ្ដាលឲ្យម្ចាស់រថយន្ដកាមរីបាឡែនរងរបួសធ្ងន់។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានគេជួយយកចេញពីក្នុងរថយន្តដើម្បីជួយសង្គ្រោះ ចំណែកភាគីម្ខាងទៀតបន្ទាប់ពីបង្កហេតុ គេឃើញមានអាការៈស្រវឹងដើរចង្អុលមុខរករឿងគេឯង និងថែមទាំងបានស្ទុះមករកវាយអ្នកសារព័ត៌មាន ពេលចុះទៅផ្តិតយករូបភាពផងដែរ ហើយមួយសន្ទុះក្រោយមកក៏បានគេចខ្លួនបាត់អស់ ។

ក្រោយមកសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីតំណាងខាងរថយន្តបង្កបានមកដោះស្រាយជាមួយភាគីរងគ្រោះ ដោយព្រមព្រៀងគ្នាយករថយន្តទៅជួសជុលឱ្យវិញ និងចេញសងថ្លៃព្យាបាលជំងឺដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print