រដ្ឋបាលខេត្តសៀមរាប និងយោធភូមិភាគទី៤ ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២២ !

ចែករំលែក៖

ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ យោធភូមិភាគទី៤ និងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២២) នៅបរិវេណវិមានរំលឹកគុណអតីតវរ:យុទ្ធជន ខេត្តសៀមរាប ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងវត្តមានចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណ:អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការស្នងការរង និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត សាលាដំបូងខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ ។ នេះបើយោងតាមការបញ្ជាក់ពីអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2022។
ជាមួយនឹងការរំលឹកខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិនេះ ក៏មានការរៀបចំដាក់កំរងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវរ:យុទ្ធជន យុទ្ធនារី និងវរ: នៃកងយោធពលខេមរភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណ: ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិនាថ្ងៃ៧ មករា១៩៧៩ និងទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញ។ ដូចគ្នានៃបណ្តាឆ្នាំមុនៗដែរ ពិធីរម្លឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ថ នៃព្រះរាជបេសកកម្មរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូ ក្នុងក្របខ័ណ្ឌទាមទារនូវឯករាជ្យឱ្យកម្ពុជា បានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។ ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច បានធ្វើឲ្យប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង គួរជាទីមោទន:ទៀតផង។ មិនតែប៉ុណ្ណោះ កម្ពុជា បច្ចុប្បន្នជារដ្ឋមួយដែលបានប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្សពេញលេញ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយពីអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងលើសកលលោក ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print