គ្រូបង្វឹកស្វ៊ីសមានទំនុកចិត្ត និងបទពិសោធន៍ជាមួយក្រុមជម្រើសជាតិសម្រាប់ World Cup ឆ្នាំនេះ

ចែករំលែក៖

គ្រូបង្វឹកសញ្ជាតិស្វ៊ីសលោក Murat Yakin នឹងពឹងផ្អែកលើបទពិសោធន៍ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាឆ្នាំនេះដោយលោកមានទំនុកចិត្ត និងដាក់ឈ្មោះកីឡាករជើងចាស់ជាច្រើននាក់ទៅក្នុងបញ្ជីសម្រាំងជម្រើសជាតិកាលពីរាត្រីថ្ងៃពុធរួមមានកីឡាករ Granit Xhaka និង Xherdan Shaqiri ក្នុងក្រុមចំនួន២៦នាក់សម្រាប់ការប្រកួតក្នុងខែនេះ។ 

 លោក Yakin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងត្រូវបានជ្រើសរើសសម្រាប់ជម្រើសនៅក្នុងមុខតំណែងមួយចំនួន។ កីឡាករជាច្រើនបានបញ្ចេញសមត្ថភាពដ៏គួរឱ្យជឿជាក់ក្នុងប៉ុន្មានសប្តាហ៍ និងខែថ្មីៗនេះ ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំត្រូវដាក់ឈ្មោះត្រឹម២៦នាក់។ ខ្ញុំជឿជាក់ថាកីឡាករទាំង២៦នាក់នេះតែងតែអាចជួយយើងឱ្យសម្រេចបាននូវគោលដៅរបស់យើង”។

 ស្វ៊ីសនឹងបើកយុទ្ធនាការប្រកួត World Cup របស់ខ្លួននៅកាតាទល់នឹងក្រុមកាមេរូននៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយក៏ត្រូវជួបប្រេស៊ីលនិងស៊ែប៊ីក្នុងពូល G ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិស្វ៊ីសទាំង២៦រូប៖

អ្នកចាំទី ៖ Gregor Kobel, Yann Sommer, Jonas Omlin, Philipp Kohn ។

ខ្សែការពារ ៖ Manuel Akanji, Eray Comert, Nico Elvedi, Fabian Schar, Silvan Widmer, Ricardo Rodriguez, Edimilson Fernandes ។

ខ្សែបម្រើ ៖ Michel Aebischer, Xherdan Shaqiri, Renato Steffen, Granit Xhaka, Denis Zakaria, Fabian Frei, Remo Freuler, Noah Okafor, Fabian Rieder, Ardon Jashari ។

ខ្សែប្រយុទ្ធ ៖ Breel Embolo, Ruben Vargas, Djibril Sow, Haris Seferovic, Christian Fassnacht ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print