លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ចុះបង្ក្រាបករណី​លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)

ចែករំលែក៖

ខេត្តកពង់ចាម ៖ មនុស្ស ០៧នាក់ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) ត្រូវលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ធ្វើការចុះបង្ក្រាប បន្ទាប់ពីមិនមានអ្នករាងចាល ។

ប្រតិបត្តិការនេះធ្វើឡើងកាលវេលា ម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ​ ឆ្នាំ២០២២​ នៅចំណុច​ចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាមលោក បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

...

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៧នាក់គឺ៖​
​ ១-ឈ្មោះ​ ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
​ ២-ឈ្មោះ​ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
​ ៤-​ ឈ្មោះ​ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
​ ៥-​ ឈ្មោះ​ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម
​ ៦-​ ឈ្មោះ​ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះរកាក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
​ ៧-​ ឈ្មោះ​ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន÷
​ ១-​ប្រាក់រៀល​ ១៥០,០០០រៀល​ (ដប់ប្រាំម៉ឺនរៀល)
២-ទូរស័ព្ទដៃចំនួន០៥គ្រឿង
៣-ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ
៤-ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)
បច្ចុប្បន្ន​ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​ ​៕ ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print