ខេត្តស្វាយរៀង: បុរសម្នាក់ដែលគេស្គាល់ថាជាលោកមេឃុំញរស្រុកកំពង់រោទ៍បានរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ដោយសារតែបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកម៉ូតូរបស់គាត់ស្របទិសគ្នាពីក្រោយពេញទំហឹង ផ្អើលអ្នកភូមិ និងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២
នៅលើផ្លូវជាតិលេខ៣១៤Dត្រង់ចំណុចភូមិត្រពាំងត្រាវឃុំញរស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះឆូយ យ៉ន អាយុ៦៤ឆ្នាំមុខរបរមេឃុំញរ មានទីលំនៅភូមិត្រពាំងត្រាវឃុំញរស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅផលិតឆ្នាំ២០១២(ប្រេីប៊ិច)ពាក់ស្លាកលេខស្វាយរៀង១D-១៥១៩ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបង្កហេតុមានឈ្មោះមាស ឧត្តម អាយុ២៩ឆ្នាំមុខរបរកសិករបេីកបគ្មានមួកសុវត្ថិភាពមានកញ្ចក់មេីលក្រោយ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ពាក់ស្លាកលេខស្វាយរៀង ១J-៦៦៧៥។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់ដែលគេស្គាល់ថាជាលោកមេឃុំញរបានជិះម៉ូតូមួយគ្រឿង ម៉ូតូម៉ាកហុងដាពណ៌ខ្មៅផលិតឆ្នាំ២០១២(ប្រេីប៊ិច)ពាក់ស្លាកលេខស្វាយរៀង១D-១៥១៩ក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវជាតិលេខ៣១៤Dខណះនោះស្រាប់តែមានបុរសម្នាក់ទំនងស្រវឹងស្រាបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ពាក់ស្លាកលេខស្វាយរៀង ១J-៦៦៧៥ក្នុងទិសដៅស្របគ្នាបានបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកលោកមេឃុំដែលរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារតែ អ្នកបេីកបរម៉ូតូឈ្មោះមានឈ្មោះមាស ឧត្តម
បេីកបរក្នុងស្ថានភាពស្រវឹងដែលមានកម្រិតជាតិអាកុល ១.១៩០ mg/L។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរ ម៉ូតូ ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលញរ ដើម្បីដោះស្រាយបន្តតាមច្បាប់៕ ដោយ៖ សុថាន