ខេត្តត្បូងឃ្មុំ ; ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) ចេញសេចក្ដីជូនដំណឹងស្ដីពី កម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
រដ្ឋបាលស្រុកអូររាំងឪមានកិត្តិយស សូមជម្រាបជូនដំណឹងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានស្រុកឱ្យបានជ្រាបថា ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាព មាត់-ធ្មេញ និងអេកូស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងគ្រួសារទ័ព នៅក្នុងខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យទួលកណ្ដោល ស្ថិតនៅភូមិទួលកណ្ដោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ផ្តើមពិនិត្យពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។
ដូចនេះ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចបានជម្រាបជូនខាងលើ អញ្ជើញទៅពិនិត្យ និងព្យាបាលឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ! ៕
ដោយ : សហការី