មុននេះបន្តិច! មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្ដាលឱ្យក្រឡាប់ធ្លាក់ស្នាមភ្លោះថែមរងរបួសមនុស្សផងដែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ អ្នកបើកបររថយន្តចំណុះ៥តោនម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងឃ្លុន ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 1070 និងព្រូបានអះអាងថា មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0616 បានបើកជែងម៉ូតូ១គ្រឿង រួចជ្រុលបុករថយន្តគាត់ទាំងកំរោល រួចធ្លាក់ចូលស្នាមភ្លោះមុខលូក្រឡាប់ផ្ងារជើងតែម្ដង ។

 អ្នកបើកបរ និងព្រូរថយន្តដែលរងការបុកបណ្ដាលឲ្យខូចខាតរថយន្តគាត់បានបន្តថា ពួកគាត់បានធ្វើចរាចរណ៍លើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង។ លុះមកដល់កន្លែងកើតហេតុ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្រាប់តែឃើញរថយន្តបង្កបើកក្នុងល្បឿនលឿន និងបានបើកឡើងជែងម៉ូតូ១គ្រឿង ក៍បានជ្រុលបុករថយន្តពួកគាត់ទាំងកំរោល បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ។ ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ស្នាមភ្លោះចំណុច(លូ)ក្រឡាប់ផ្ងារជើងតែម្ដង ។ ខណៈនោះគេឃើញអ្នកបើកបរ និងព្រូនាំគ្នាវារចេញពីក្នុងការប៊ីនរថយន្ត និងរងរបួសតិចតួច ហើយបានគេចខ្លួនបាត់នៅតែព្រូរថយន្តប៉ុណ្ណោះ។

 ពួកគាត់បញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាប្រមាណ៨ និង១០នាទី ព្រឹកថ្ងៃសុក្រ ៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចកើតហេតុខាងល់។ ករណីនេះកំពុងស្ថិតក្នុងការជជែកគ្នានៅនឹងកន្លែងនៅឡើយ ។

 យោងប្រភពនានានៅកន្លែងកើតហេតុលើកឡើងស្រដៀងៗគ្នាថា អ្នកបើកបររថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0616 ជាប្រភេទរថយន្តដឹកទឹកកក ហើយពួកគាត់បើកបរដូចជាពុំបានចូលសាលាទេ ។កន្លងមកតែងតែឃើញបើកបរក្នុងល្បឿនលឿន មិនគិតអំពីស្ថានភាពផ្លូវ និងសិស្សានុសិស្សដែលជិះកង់ឬម៉ូតូឡើយ ដឹងតែពីជាន់ដូចរន្ទះហើយក៍ឧស្សាហ៍កៀរគេឯងឬបុកផងដែរ និងក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យរងរបួសខ្លួនឯងជាញឹកញាប់។ ករណីក្រុមរថយន្តដឹកទឹកកកនេះ មិនថាក្រុមហ៊ុនមួយណានោះទេ គឺៈ ភាគច្រើនបើកបរដូចជាគ្មានបានចូលសាលាទេមើលទៅ ។ ដូច្នេះសមត្ថកិច្ចជំនាញឬអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគួរតែទប់ស្កាត់រឿងនេះផង ៕ 

     

ដោយ៖ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print