Maddison, Wilson និង Rashford មានឈ្មោះក្នុងក្រុមអង់គ្លេសសម្រាប់ World Cup 2022

ចែករំលែក៖

អង់គ្លេសបានបញ្ចូលខ្សែបម្រើ James Maddison របស់ក្រុម Leicester City ក្នុងបញ្ជីឈ្មោះលេងសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា ដោយមានខ្សែប្រយុទ្ធ Callum Wilson និង Marcus Rashford ត្រូវបានជ្រើសរើសផងដែរ។

អ្នកចាត់ការទូទៅក្រុមអង់គ្លេសលោក Gareth Southgate បានជ្រើសរើសខ្សែប្រយុទ្ធ Marcus Rashford និងខ្សែប្រយុទ្ធក្លិបNewcastle កីឡាករ Callum Wilson, ខ្សែការពារ Kyle Walker របស់ក្រុម Manchester City និងខ្សែការពារ Ben White របស់ Arsenal ប៉ុន្តែខ្សែការពារកណ្តាល AC Milan កីឡាករ Fikayo Tomori, ខ្សែប្រយុទ្ធ Brentford Ivan Toney និងខ្សែប្រយុទ្ធ Jarrod Bowen របស់ West Ham មិនមានឈ្មោះក្នុងសមាជិកក្រុមនោះទេ។

អង់គ្លេសនឹង ត្រូវ ប៉ះ អ៊ីរ៉ង់ ក្នុង ការ ប្រកួត បើក ឆាក World Cup នៅ ថ្ងៃ ទី២១ ខែ វិច្ឆិកាខាងមុខ ដែលមានអង់គ្លេសស្ថិតក្នុងពូលB មានវែល និងសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាកររបស់ក្រុមអង់គ្លេស

អ្នកចាំទី Jordan Pickford (Everton), Nick Pope (Newcastle United), Aaron Ramsdale (Arsenal)

    ខ្សែការពារ Trent Alexander-Arnold (Liverpool), Conor Coady (Everton, on loan from Wolverhampton Wanderers), Eric Dier (Tottenham Hotspur), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City), Ben White (Arsenal)

    ខ្សែបម្រើ Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United)

    ខ្សែប្រយុទ្ធ Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), James Maddison (Leicester City), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Callum Wilson (Newcastle United) (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print