សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់​លោកយាយលោកតាពីរនាក់ប្តីប្រពន្ធ​ កំពុងជរាពិការ​ និងមានជំងឺប្រចាំកាយ​ រស់នៅស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : ដោយអារម្មណ៍ក្តុកក្តួល​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បបានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ភេសជ្ជៈ​ និងថវិកាមួយចំនួន ជូនដល់លោកយាយ​ ស៊ុម​ នឹម អាយុ​ ៨៦ឆ្នាំ​ មានជំងឺប្រចាំកាយ​ និងលោកតា​ ពេជ្រ​ ធន់ អាយុ​ ៨៤ឆ្នាំ​ ពិការភ្នែកដេីរពុំរួច​ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា​រស់នៅជាមួយគ្នាយ៉ាងលំបាក ខណៈដែលកូនស្រីរបស់គាត់​ជាស្ត្រីមេម៉ាយ​កូន​ ៥នាក់ មិនទាន់ស្វែងរកការងារធ្វេីបានបន្ទាប់ពីវិបត្តិកូវីដ-១៩។
បច្ចុប្បន្នគ្រួសារខាងលេីនេះរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយលោកតា។ លោកជំទាវ​ បានជម្រាបជូនលោកយាយលោកតាផងដែរថា​ ៖​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែតាមដានជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ហេីយបន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេច មានអារម្មណ៍ក្តុកក្តួល​ និងក្តីអាណិតអាសូរ​យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលេីកទឹកចិត្តដល់លោកយាយលោកតាដេីម្បីបន្តនៅជាម្លប់ដល់កូនចៅតទៅមុខទៀត»។ ជាមួយគ្នានេះ​ លលោកស្រី ក៏បានផ្តាំផ្ញេីឱ្យស្ត្រីមេម៉ាយ​ ដែលត្រូវជាកូនស្រី​ ត្រូវបន្តមេីលថែទាំលោកយាយលោកតា​ លេីកទឹកចិត្តជំរុញពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហេីយត្រូវរស់នៅមានអនាម័យ​ស្អាត​ ពិសាទឹកដាំឆ្អិន​ សម្អាតបរិស្ថានជុំវិញផ្ទះ​ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដេីម្បីអនាគតរុងរឿង។

​លោកយាយលោកតា​ និងកូនស្រី​ មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ គិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកទៀតផង។

សូមបញ្ជាក់ថា​ អំណោយផ្តល់ជូនលោកយាយលោកតា​ រួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ ទឹកស៊ីវអ៊ីវ​ ទឹកដោះគោ​ ទឹកត្រចៀកកាំ​​ ប្រេងខ្យល់​ អាហារបំប៉ន​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន។ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ និងសម្ភារប្រេីប្រាស់មួយចំនួនផងដែរ។ ដោយឡែក​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភដល់​ ស្ត្រីមេម៉ាយ​ ដែលត្រូវជាកូនស្រីរបស់លោកយាយលោកតាខាងលេីនេះ​ រួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ ទឹកស៊ីអ៉ីវ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាចំនួន​ផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print