ប្រទេសប្រុយណេ : បើយោងតាមផេក បានបញ្ជាក់អោយដឹងថា, (khmer-biz.com KHMER-BIZ) ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah ជាស្តេចមួយអង្គក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក។ ទ្រព្យសម្បត្តិសរុបរបស់ព្រះអង្គមកទល់ពេលនេះ ត្រូវបានឱ្យដឹងថាមានចំនួនប្រមាណជា ២០ ពាន់លានដុល្លារ នេះបើតាមការបញ្ជាក់ក្នុងតារាង «Top 10 Wealthiest Royals» របស់វិបសាយ Business Insider។
ផេក (khmer-biz.com KHMER-BIZ) បានបន្តថា, ស្ដេច Hassanal Bolkiah គង់នៅក្នុង Istana Nurul Iman ដែលជាព្រះរាជវាំងធំជាងគេបំផុតលើពិភពលោក សាងសង់ឡើងក្នុងផ្ទៃដីជាង ២០ ម៉ឺនម៉ែត្រការ៉េ ដោយគ្រឿងបរិក្ខារខាងក្នុងភាគច្រើនសុទ្ធតែធ្វើអំពីមាស។ រាជវាំងនោះដែរ មានបន្ទប់ជាង ១ ៧០០ បន្ទប់ បន្ទប់ទឹកចំនួន ២៥៧ និង អាងហែលទឹកចំនួន ៥ មានក្រាលសេះ និង ការ៉ាស់ដាក់ឡានចំនួន ១១០ កន្លែង។ តម្លៃសរុបនៃការសាងសង់រាជវាំងមួយនេះ គឺចំណាយអស់រហូតដល់ ១.៤ ពាន់លានដុល្លារឯណោះ។
ស្ដេចស៊ុលតង់ប៊្រុយណេ មានស្ដុករថយន្តទំនើបៗសរុប ប្រមាណជា ៧ ពាន់គ្រឿង ដែលប៉ាន់មើលទៅមានតម្លៃជាង ៥ ពាន់លានដុល្លារ។ រថយន្តទំនើបទាំងនោះរួមមាន រថយន្ត ម៉ាក Rolls-Royces ចំនួន ៦០០ គ្រឿង រថយន្ត Ferraris ចំនួន ៤៥០ គ្រឿង និង រថយន្តម៉ាក Bentleys ចំនួន ៣៨០ គ្រឿងផងដែរ នេះបើតាមការចេញផ្សាយរបស់ វិបសាយ Hotcars។
ក្រៅពីនេះ ស្តេចប្រទេសព្រុយណេរូបនេះ ក៏បានទិញ យន្តហោះប្រភេទ Boeing 747-400, Boeing 767-200 និង Airbus A340-200 សម្រាប់ជាមធ្យោបាយធ្វើដំណើរ ផងដែរ។ ក្នុងចំណោមយន្តហោះទាំងនោះ យន្តហោះ ប្រភេទBoeing 747-400 គឺជាយន្តហោះប្រណីតជាងគេ រហូតត្រូវបានដាក់រហស្សនាមថាជា «Flying Palace» ដោយសារតែការតុបតែងនៃតួយន្តហោះ ក៏ដូចជាផ្ទៃខាងក្នុង យន្តហោះ គឺភាគច្រើនច្នៃចេញអំពីមាស៕
ប្រភព : (khmer-biz.com KHMER-BIZ)