ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលទាំងព្រឹក ព្រលឹមដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិបន្ទាប់ពីប្រទះឃើញបុរសម្នាក់ចងក ក្រោមដើមរលួសស្លាប់គួរអោយសង្វេគ ខណះសង្ស័យអន់ចិត្តម្ដាយស្ដីប្រដៅគិតតែផឹកស្រារាល់ថ្ងៃ មិនជួយធ្វើការងារផ្ទះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ ២០២២ ត្រង់ចំណុច ភូមិតាមិញ ឃុំក្រសាំង ស្រុករមាសហែក។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះ កង កុសល អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៏ ពីអាជ្ញាធរភូមិថា មានមនុស្សចងករស្លាប់សមត្ថកិច្ចនគរបាលស្រុក សហការជាមួយ ប៉ុស្ត៏រដ្ឋបាលឃុំ ព្រមទាំងគ្រូពេទ្យ បានចុះមកពិនិត្យភ្លាមៗដោយសន្និដ្ឋានថាពិតជាស្លាប់ ដោយចងកប្រាកដមែន ខណះបុរសខាងលើ បានយកក្រម៉ា ចងភ្ជាប់នឹងមែកដើមរលួសខាងត្បូងផ្ទះចម្ងាយ៥ ម៉ែត្រនៅក្នុងរបងផ្ទះរបស់ខ្លួន។
តាមអ្នកភូមិបានអោយដឹងថាបុរសឈ្មោះកង កុសល ផឹកស្រាជាប្រចាំមិនលួសថ្ងៃឡើងដោយមុនថ្ងៃកើតហេតុលឹសូសម្លេងម្ដាយបានស្ដីប្រដៅថាគិតតែផឹកស្រាមិនជួយធ្វើការងារផ្ទះហើយហាមកុំអោយផឹកស្រាបន្តទៀត។
ប្រភពបន្តថាក្រោយមក ស្រាប់តែព្រឹកថ្ងៃកើតហេតុប្រទះឃើញ បុរសខាងលើ បានយកក្រម៉ា ចងភ្ជាប់នឹងមែកដើមរលួសខាងត្បូងផ្ទះចម្ងាយ៥ ម៉ែត្រនៅក្នុងរបងផ្ទះរបស់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចនគរបាលបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សុថាន