សេចក្តីប្រកាសព័ត៌មាន នាយករដ្ឋមន្ត្រីកម្ពុជា និងអូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានចែករំលែកសេចក្តីសោមន្សរីករាយក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការរុករករ៉ែមាសផងដែរ។ ទន្ទឹមនឹងការសាទរ ចំពោះអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា លោក Anthony Albanese ក៏បានកោត សរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយ ជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការរួមចំណែក ដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ជិត ៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត យ៉ាងទាន់ពេលវេលា។ សម្តេចតេជោ បាន ស្នើដល់អូស្ត្រាលីឱ្យបន្ដផ្ដល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។

ក្នុងក្របខ័ណ្ឌអាស៊ាន ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលបានគាំទ្រភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជា។ លោកនាយករដ្ឋមន្តី្រ

៊៊៊៊៊៊៊៊៊៊៊៊៊៊Albanese បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោក្នុងនាមជាប្រធានអាស៊ាន

ឆ្នាំ២០២២ និងក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណសម្តេចតេជោដែលបានអំពាវនាវឱ្យដោះលែងសាស្ដ្រាចារ្យសញ្ជាតិអូស្ត្រាលី Sean Turnell ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Anthony Albanese ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហា

តំបន់ និងអន្តរជាតិមួយចំនួនទៀតដែលជាកង្វល់រួមផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print