ប្រពន្ធមានទម្ងន់រត់មកមេីលប្ដី​ ក្រោយពេលស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងរងរបួសយ៉ាងដំណំ រួចសំពះអរគុណដល់អ្នកជួយយកអាសារ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ​ រួចជិះម៉ូតូមកដួលនៅចិញ្ចេីមផ្លូវបណ្ដាលឲ្យរលាត់មុខ​ និងខ្លួនប្រាណ​យ៉ាងដំណំ​ ត្រូវបានអ្នកដំណេីរតាមដងផ្លូវជួយយកអាសារ​ ដោយទាក់ទងទៅប្រពន្ធ​ និងរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួស​ កាលពីវេលាម៉ោង៣​ទាបភ្លឺ​ ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែលឃេីញហេតុការណ៍​ បានជួយយកអាសារដល់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាក​ Qbix ពណ៌ខៀវ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1IR-5941 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម​ តែស្ថានភាពស្រវឹងស្រាជិះរេស្ទេីរពេញផ្លូវ​ រួចក៏ដួលអូសទាំងមនុស្សនិងម៉ូតូប្រហែល៥ម៉ែត្រ​ បណ្ដាលឲ្យម៉ូតូរងការខូចខាត​ រីឯអ្នកជិះជាម្ចាស់ដួលអូសនិងថ្នល់រលាត់មុខ​ និងខ្លួនប្រាណ​ រងរបួសធ្ងន់​ ។
​ បន្ទាប់ពីឃេីញសភាពការណ៍បែបនេះ​ ប្រជាពលរដ្ឋល្អដែលធ្វេីដំណេីរឆ្លងកាត់បានចុះទៅជួយលេីក​ និងជួយមេីលទ្រព្យសម្បត្តិ​ ដូចជា៖​ ម៉ូតូ​ ,​ ទូរស័ព្ទ​ដៃទំនេីប​ និងខ្សែក​ រួចទាក់ទងទៅសាច់ញាតិ​ និងប្រពន្ធ​របស់គាត់ឲ្យចុះមកជួយមេីល​ ។ ខណៈប្រពន្ធជនរងគ្រោះបានមកដល់​ភ្លាម ក៏រត់អោបប្ដីទាំងទឹកចិត្តតក់ស្លុត រួចក៏សំពះអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានជួយយកអាសារដល់ប្ដីគាត់​ និងបានទាក់ទងរថយន្តសាមុយឲ្យជួយដឹកជនរង្រោះទៅកាន់មន្ទីរពេទ្យ​ដេីម្បីព្យាបាលរបួស​ ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិ​ ជួយជិះយកទៅផ្ទះដោយខ្លួនឯង​មិនរំខានដល់សមត្ថកិច្ចឡេីយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print