ខេត្តកំពង់ចាម ៖ ជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលគេស្គាល់ថា ជាអ្នកអភិជននិងជាអតីតអនិកជនខ្មែរធ្លាប់រស់នៅបរទេសម្នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្រ្កាបឃាត់ខ្លួន។
ប្រតិបត្តិការនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ហើយដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ជនសង្ស័យមាន ឈ្មោះ ជាឌី ឆាត ភេទប្រុស អាយុ២០ឆ្នាំ ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីនេះជំនាញអាវុធហត្ថ បានចាប់យកវត្ថុតាងពាក់ព័ន្ធ មានសារធាតុញៀន ៤០ កញ្ចប់ និងសម្ភារៈមួយចំនួន នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការណ៍តាមច្បាប់៕ ដោយ៖វណ្ណៈ