ជនដៃដល់វាយប្រហារភេរវកម្មដ៏រន្ធត់បំផុតក្នុងមួយទសវត្សកន្លងមក នៅតួកគីគឺជាស្ត្រី

ចែករំលែក៖

តាមការលើកឡើងរបស់អនុប្រធានាធិបតីតួកគី លោក Fuat Oktay បានបញ្ជាក់ថា ករណីវាយប្រហារភេរវកម្មដ៏រន្ធត់បំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមកនៅទីក្រុង Istanbul បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និង ៨១នាក់រងរបួសនោះ គឺជនវាយប្រហារអត្តឃាតជាស្ត្រី ។

លោក Oktay បានបញ្ជាក់ថា
«ស្ត្រីម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ ក្នុងចំណោមអ្នករងរបួសមាន២នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។
ថ្លែងនៅមុនចេញដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានសន្យាថានឹងស្វែងរកអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយការវាយប្រហារនេះមកកាត់ទោសតាមច្បាប់។ លោក អឺដូហ្កាន់ បានបញ្ជាក់ដូច្នេះថា «ប្រជាជនរបស់យើងអាចនឹងទុកចិត្តបានថាអ្នកប្រព្រឹត្តការវាយប្រហារនឹងត្រូវបានយកមកកាត់ទោសឱ្យសមនឹងទង្វើរបស់ពួកគេ»។
បើតាមអាជ្ញាធរតួកគី ក្នុងទីក្រុងអ៉ីស្តង់ប៊ូល ហេតុការណ៍ផ្ទុះដ៏សម្បើមមួយដែលត្រូវបានបញ្ជាក់ថាជាការវាយប្រហារបំផ្ទុះគ្រាប់បែកបានកើតឡើងនៅវេលាម៉ោង៤ : ២០នាទីរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ហើយមិនទាន់មានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវនោះទេ៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print