រឿងផ្កាស្រពោន «ប៊ុនធឿនស្ម័គ្រស្មោះស្រណោះវិធាវី ស៊ូសូន្យជីវីដើម្បីស្នេហា បន្សល់ចិញ្ចៀនទទឹមនិងសារ សូមប្រុសរៀមរ៉ារៀបការស្រីថ្មី»

ចែករំលែក៖

ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា, បើនិយាយ​ដល់​គូស្នេហ៍​យុវវ័យ​ស្ម័គ្រស្មោះកម្សត់​ ឬគូស្នេហ៍​ក្បត់ចិត្ត​នោះ គេ​មិនសូវ​បំភ្លេច​ឡើយតួអង្គប៊ុនធឿន និងនាង​វិធា​វី ក្នុង​រឿង​«ផ្កា​ស្រពោន» របស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ(ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។

សូមនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏ស្រស់ត្រកាលពីក្មេងស្តាប់សំឡេងរឿងនិទាននេះតាមវិទ្យុ បណ្តែតអារម្មណ៍ជាមួយការរៀបរាប់យ៉ាងក្បោះក្បាយពីសិល្បករ-សិល្បការិនី ពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។

សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ខ្មែរស្រលាញ់ខ្មែរ!
សិល្ប:វប្បធម៌ខ្មែរគឺត្រូវខ្មែរយើងជាអ្នកថែរក្សា លើកស្ទួយ និងផ្តល់តម្លៃ។
សូមគាំទ្រទិញសំបុត្រចូលទស្សនាទាំងអស់គ្នា!

➡️ ទីតាំងស្ថិតតាមបណ្ដោយ​ មហាវិថីព្រះសុីសុវត្ថិ​ សង្កាត់ចតុម្មុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print