ខេត្តស្វាយរៀង ៖ រថយន្តដឹកទំនិញគ្រឿងអេឡេចត្រូនិក សង្ស័យ គេចពន្ធឆ្លងដែនទៅប្រទេសវៀតណាម តាមប្រឡាយទឹកនៃច្រករបៀងគោកតែក ស្រុកចន្ទ្រា
យ៉ាងរលូន ខណៈមិនឃើញមានសមត្ថកិច្ចពិនិត្យឡើយ។
ករណីរថយន្តដឹកទំនិញគ្រឿងអេឡេចត្រូនិក សង្ស័យ គេចពន្ធកើតឡើង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចប្រឡាយទឹក ជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងងាតាម មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ៣A-៣២៥៣ដឹកទំនិញគ្រឿងអេឡេចត្រូនិក ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចពិនិត្យឡើយ ។
បើតាមប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។
ទាក់ទិនករណីនេះដែរ នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ថនថាវុទ្ធា អភិបាលស្រុកចន្ទ្រា ដោយលោកបានឆ្លើយថា លោកនិងឱ្យកម្លាំងចុះត្រួតពិនិត្យមើល។
ចំណែកលោក មេប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក នគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ ដោយ៖ សុថាន