ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការរៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង និងជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៃ ហ័ង ស្នងការរងនៃស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ។
ក្នុងឱកាសនោះលោកស្នងការរង នៃស្នងការនគរបាលទីក្រុងហូជីមិញ ក៏បានដឹកនាំគណ:ប្រតិភូមកចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារនេះ រួមមានលោកនាយ នាយរងការិយាល័យ និងភាគីកម្ពុជារួមមាន លោកនាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
សូមជម្រាបជូនថា សម្ភារដែលប្រគល់ជូនដោយស្នងការនគរបាលទីក្រុងហូជីមិញ រួមនានឯកសណ្ឋានប្រឆាំងភ្លើងឆេះចំនួន ២០ឈុត, ឯកសណ្ឋានពន្លត់អគ្គិភ័យចំនួន ១០០ឈុត, មេក្រូកាន់ដៃចំនួន ៥០, កាបូបក្រណាត់សង្គ្រោះបឋមចំនួន ៥០, និងពិល IPX៥ចំនួន ៥០, សរុបជាទឹកប្រាក់សរុបចំនួន ៥០០លានដុង ៕ ដោយ៖សហការី