ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលព័ត៌មានស្ដីអំពី សម្តេចអគ្គមហាសេនាបតីតេជោ បានតេស្ដរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ដ៏ឈ្លាសវៃ និងប៉ិន ប្រសប់បំផុត ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ។ ជាពិសេសក្នុងនាមជា ប្រធានអាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធរយៈពេល ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បាននាំមកនូវកេរ្តិ៍ឈ្មោះ និង កិត្តិយស ព្រមទាំងទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ខ្ញុំសូមប្រសិទ្ធពរ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទសបារមី និងវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ឱ្យឆាប់ជាសះ ស្បើយពីរោគា និងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ទិឃាយុយឺនយូរ ដើម្បីបំពេញភារកិច្ចបម្រើ ជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ ជាបន្តទៀត ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print