ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រុមហ៊ុនស្រាបៀរហនុមាន បានបត់ឆ្វេងដៃកាត់មុខរថយន្តធន់ធំខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យទ្វាររថយន្តទាក់និងកាងរថយន្តធុនធំ ធ្លុះ រងការខូតខាត កាលពីវេលាម៉ោង ១៩ និង ៤០នាទីយប់ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប ទេពផន តាមបណ្ដោយផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធំមួយគ្រឿងម៉ាក់KIAក្បាលពណ៌ស លាយបៃតងពាក់ផ្លាកលេខ កណ្ដាល3A-0031 និងរថយន្តក្រុមហ៊ុនស្រាបៀរហនុមាន ពណ៌ខៀវ ពាក់ផ្លាកភ្នំពេញ2BM-6861ដោយរថយន្តទាំងពីរគ្រឿងធ្វើដំណើរស្របគ្នា ទិសដៅពីកើតទៅលិច ដោយរថយន្តស្រាបៀរហនុមាននៅខាងស្ដាំដៃ ចំណែករថយន្តធុនធំនៅខាងឆ្វេងដៃ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តក្រុមហ៊ុនស្រាបៀរហនុមាន បានបត់ឆ្វេងដៃកាត់មុខរថយន្តធុនធំ បណ្ដាលឲ្យទ្វាររថយន្តស្រាបៀរហនុមាន ខាងក្រោយផ្នែកខាងឆ្វេង ទាក់និងកាងរថយន្តធុនធំ ផ្នែកខាងស្ដាំ បណ្ដាលឲ្យធ្លុះទ្វាររថយន្តស្រាបៀរហនុមានរងការខូចខាត។
ក្រោយកើតហេតុ ភាគីទាំងពីរបានជជែកវែកញែកគ្នាយកត្រូវរៀងៗខ្លួន ខណះនោះអ្នកសារព័ត៌មានចុះមកធ្វើការ ឡាយ ផ្ទាល់ធ្វើឲ្យភាគីខាងរថយន្តស្រាបៀរហនុមាន បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ ដោយមិននៅចាំធ្វើការដោះស្រាយគ្នានោះទេ ចំណែករថយន្តធុនធំឃើញរថយន្តភាគីម្ខាងទៀតបើកចេញទៅបាត់ ក៏បើកបន្តតាមក្រោយទៅបាត់ដែរ៕ដោយ ៖ ភារ៉ា ដង្កោ