ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍
របស់សមត្តកិច្ចជំនាញចរាចរណ៍នៃអ
ធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដនឹងម៉ូតូ នៅចំណុចមុខទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់និងខូចម៉ូតូ១គ្រឿង។
ភាគីម្ចាស់រថយន្តឈ្មោះ សូ សុីណា ភេទប្រុស អាយុ២៧ឆ្នាំ(អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក FORD RANGER WILDTRAK ពាក់ស្លាកលេខ 2BW-9449 (មិនរបួសទេ )។ អ្នករួមដំណើរជាមួយរថយន្ត ឈ្មោះ សា ទី ភេទប្រុស
អាយុ២០ឆ្នាំ រស់នៅភូមិផ្សារព្រំជើង
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត
ប៉ៃលិន។
ចំណែកអ្នកបើកបរម៉ូតូឈ្មោះ យន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើកបរម៉ូតូ
ម៉ាកហង់ដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C-5782 (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង )។ អ្នករួមដំណើរជាមួយម៉ូតូពុំស្គាល់អត្តសញ្ញាណ គឺជាអ្នកគប់ ( រងរបួសធ្ងន់)។
បើតាមប្រភពព័ត៌មានពីសមត្តកិច្ច
ដែលបានសួរនាំនៅជិតកន្លែងកើតហេតុ
បានបន្តឱ្យដឹងថា ករណីនេះកើតឡើងដោយសារភាគីខាងម៉ូតូបានជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចមុខស្ថានីយប្រេងឥន្ធនៈម៉ូកាថាក់ក៏បានយកដុំឥដ្ឋគប់ទៅលើរថយន្តFORD ដែលចតនៅចិញ្ចើមផ្លូវខាងមុខស្ថានីយពេលនោះម្ចាស់រថយន្តខឹងក៏បានបើករថយន្តលើផ្លូវជាតិលេខ៥៧តាមពីក្រោយទៅដល់ចំណុចមុខអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅក៏បានកៀរម៉ូតូជនបង្កឱ្យដួលខ្ទាតទៅបុកបង្គោលភ្លើងសូឡាបណ្ដាលឱ្យជនសង្ស័យទាំង២នាក់រងរបួសធ្ងន់នៅកន្លែងកើតហេតុ។
ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យ និងវាស់វែងរួច ភាគីខាងម៉ូតូទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកភាគីម្ចាស់រថយន្តត្រូវបានយកទៅអធិការដ្ឋានដើម្បីសួរនាំ និងវត្ថុតាងរថយន្ដនិងម៉ូតូត្រូវបានដកហូតយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ៌ដោយ,ស សារ៉េត