បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាល

ចែករំលែក៖

ភ្នំពេញ : បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនចូលរួម
ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាល

ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងវិន័យក្នុងការប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាល បេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងប្រជែង ដូចខាងក្រោម ៖

១-ប្រការដែលបេក្ខជនត្រូវអនុវត្ត

– ត្រូវអនុវត្តតាមវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិច ១ម៉ែត្រកន្លះ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬដែល និងត្រូវយកជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង។
– ត្រូវទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងរបស់ខ្លួននៅតាមមណ្ឌលប្រឡងមុនមួយថ្ងៃមុនពេល ប្រឡងប្រជែង។

– ត្រូវមកដល់បន្ទប់ប្រឡង ឲ្យបានមុនពេលដំណើរការប្រឡងប្រជែង។ ក្នុងករណីដែលមកដល់យឺតចាប់ពីក្រោយ ពេលវាយជួងចេញវិញ្ញាសា បេក្ខជនមិនត្រូវបានអនុញ្ញាតឲ្យចូលប្រឡងប្រជែងជាដាច់ខាត។

– ត្រូវមានអាកប្បកិរិយា និងសម្លៀកបំពាក់សមរម្យថ្លៃថ្នូរ។

– ត្រូវយកមកជាមួយនូវបង្កាន់ដៃទទួលពាក្យប្រឡងប្រជែង ដើម្បីបង្ហាញអនុរក្ស។
– ត្រូវពិនិត្យសន្លឹកវិញ្ញាសា MCQ ពីចំនួនទំព័រ ចំនួនសំណួរ និងរយៈពេលធ្វើវិញ្ញាសាឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រាកដថាមានសំណួរគ្រប់ចំនួននិងត្រឹមត្រូវ មុនពេលចាប់ផ្ដើមគូសផាត់ក្នុងរង្វង់ចម្លើយ។
– ត្រូវប្រើតែប៊ិចខៀវ ដើម្បីគូសផាត់ឲ្យពេញផ្ទៃខាងក្នុងរង្វង់នៃចម្លើយ MCQ ណាមួយដែលអ្នកយល់ឃើញថាត្រឹមត្រូវជាងគេបំផុតនិងជ្រើសរើសយកជាចម្លើយ។ ហាមដាច់ខាតការប្រើប៊ិចដែលអាចលុបបាន។

– សូមពិចារណានិងពិនិត្យឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តជ្រើសរើសចម្លើយ។ ការគូសផាត់ហៀរចេញក្រៅរង្វង់ ឬពុំពេញផ្ទៃខាងក្នុងរង្វង់ ការគូសជាសញ្ញា √ ឬ x ក្នុងរង្វង់ ការគូសផាត់ពេញផ្ទៃខាងក្នុងរង្វង់នៃចម្លើយ MCQ លើសពីមួយសម្រាប់សំណួរនីមួយៗ ការកោសលុប ការគូសផាត់ឡើងវិញពីលើទឹកលុប ចំពោះចម្លើយ ន សំណួរណាមួយ ត្រូវទទួលបានពិន្ទុសូន្យចំពោះសំណួរនោះ។ ការគូសជាសញ្ញានានាដទៃទៀតនៅក្នុងឬក្រៅរង្វង់ ឬប្រសិនជាមានការកត់សម្គាល់ឃើញថាមានការគូសឬសរសេរមិនប្រក្រតីក្នុងន័យធ្វើជាសញ្ញាសម្គាល់ នឹងត្រូវ រាប់ជាការធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការប្រឡងរបស់ខ្លួន ដែលត្រូវឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមអាននូវខ្លឹមសារទាំងស្រុង នៃបទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print