ក្រសួងទេសចរណ៍ : ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជាង២លាន៧សែននាក់ ក្នុងសប្តាហ៍ទី២ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។

ក្រសួងទេសចរណ៍លើកឡើងថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់
* ខេត្តកំពត ៦១១,៩៩១នាក់
* ខេត្តសៀមរាប ៣៤៥,១៥២នាក់
* ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
* ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
* ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
* ខេត្តកែប ១០៧,៧៣១នាក់។

ក្រសួងទេសចរណ៍បន្តថា, តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print