កម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត  ដាច់ចិត្តចងកសម្លាប់ខ្លួនផ្អើលក្រុមគ្រួសារទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង: កម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត លែងលះបែកបាក់ប្រពន្ធកូន ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនផ្អើលក្រុមគ្រួសារទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅភូមិទួលអង្គប់ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ កង សាង  អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ជនជាតិខ្មែរ មានទីលំនៅភូមិបាទី ឃុំបាទី ស្រុកពាមរ ខេត្តព្រៃវែង។

ក្រោយពីទទួលបានព័ត៏មានពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យដោយសន្និដ្ឋានថាពិតជាចងករ ប្រាកដមែនដោយបានយកកន្សែង ពណ៌ក្រហមចងភ្ជាប់មែកត្របែក(ក្រោយការដ្ឋានធ្វើសំណង់) ដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានអោយដឹងថាបុរសខាងលើនេះមានបញ្ហាជាមួយគ្រួសារដោយត្រូវ
លែងលះបែកបាក់និងប្រពន្ធកូនទើបធ្វើអោយមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងក៏ឈានរហូតដល់គិតខ្លីបែបនេះតែម្ដង។

...

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់អោយបងប្អូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print