មេដឹកនាំ គុយបា Miguel Diaz-Canel បំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីនិងចិន

ចែករំលែក៖

មេដឹកនាំគុយបាលោក Miguel Díaz-Canel បានលើកឡើងថា ដំណើរបន្តរបស់លោកទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិន គឺសំដៅដោះស្រាយបញ្ហាសំខាន់ៗ “ជាមូលដ្ឋានទាក់ទងនឹងវិស័យថាមពល”។

នាថ្ងៃទី១៦ ខែវិច្ឆិកា មេដឹកនាំគុយបា លោក Miguel Díaz-Canel បានចាកចេញពីទីក្រុង Havana ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល់ហ្សេរី រុស្ស៊ី ទួរគី និងចិន។
នៅក្នុងសេចក្តីប្រកាសនៅលើ Twitter ប្រធានាធិបតី Díaz-Canel បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកដែលមានរយៈពេលរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា គឺសំដៅដោះស្រាយបញ្ហាសំខាន់ៗ “ជាមូលដ្ឋានទាក់ទងនឹងវិស័យថាមពល” ជាមួយនឹងគោលដៅនៃកិច្ចការ គឺស្វែងរកជម្រើសដើម្បីពង្រឹងថាមពលអគ្គិសនីដែលហួសសម័យរបស់ប្រទេសគុយបា។
អមដំណើរប្រធានាធិបតីគុយបាក្នុងដំណើរនេះមានរដ្ឋមន្ត្រីការបរទេស Bruno Rodríguez Parrilla ឧបនាយករដ្ឋមន្ត្រី Ricardo Cabrisas ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការ Alejandro Gil រដ្ឋមន្ត្រីពាណិជ្ជកម្ម និងវិនិយោគបរទេស Rodrigo Malmierca Diaz រដ្ឋមន្ត្រីសុខាភិបាល José Ángel Portal Miranda និងរដ្ឋមន្ត្រីថាមពលនិងរ៉ែ Vicente de la O Levy ជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
នាថ្ងៃដដែល វិមានក្រឹមឡាំង និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅរុស្ស៊ីបានប្រកាសថា ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅសប្តាហ៍ក្រោយក្នុងទីក្រុងមូស្គូ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា “យើងកំពុងរង់ចាំដំណើរទស្សនកិច្ចរបស់គាត់ (ប្រធានាធិបតី Miguel Díaz-Canel) ទៅកាន់ទីក្រុងមូស្គូ។ នេះជាដំណើរទស្សនកិច្ចដ៏សំខាន់មួយរបស់គុយទៅកាន់រុស្ស៊ី ក្នុងនាមជាប្រទេសដៃគូដ៏សំខាន់»៕ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print