ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍រថយន្តធុនធំ២គ្រឿងបុកគ្នាពេញកំហឹង។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើកំណត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១០៣និង ១០៤ នៅចំណុចស្ពានតូច ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្និត ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុងស្នងការរងនគរបាលទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃ១៧វិច្ឆិកា ថា គ្រោះថ្នាក់ចរាចរណ៍នេះមានរថយន្តមួយគ្រឿងម៉ាក HINO ពាក់ស្លាកលេខបាត់ដំបង3A-8999 និងសណ្តោងរ៉ីម៉កពាក់ស្លាកលេខព្រះសីហនុ4A-86 87 អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណបានស្លាប់នៅនិងកន្លែងដោយបើកបរក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតក្នុងដំណើរបញ្ច្រាសទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-1285 និងសណ្តោងរ៉ីម៉កក្រោយពាក់ស្លាកលេខភ្នំពេញ 4A-96 62 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុងស្នងការរងខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំទាំង២គ្រឿងបុកគ្នាខាងលើនេះបណ្ដាលឲ្យស្លាប់ម្នាក់ប្រុសនៅកន្លែងកើតហេតុ,ខូចរថយន្ត២គ្រឿងធ្ងន់ធ្ងរ និងខូចរបាំងផ្លូវហាយវេមួយចំនួន ខណ:កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តនិងស្រុករលាប្អៀរបានដាក់កម្លាំងសម្រួលការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិ ហើយបានការពារកន្លែងកើតហេតុ និងកសាងសំណុំ រឿងទៅតា មនីតិវិធី។
លោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពេលកើត ហេតុ សមត្ថកិច្ចបានចុះទៅដល់និងប្រមូលវត្ថុតាមមករក្សាទុកនៅក្នុងអធិការនគរបាលស្រុករលាប្អៀត មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីរងចាំធ្វើការដោះតាមនីតិវិធី។
ដោយឡែកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុរងចាំប្រគល់សពជូនក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា