ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងមានច្បាប់ប្រហារជីវិតដល់អ្នកទោស

ចែករំលែក៖

នៅពេលដ៏ខ្លីខាងមុខប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនមានច្បាប់កាត់ទោសប្រហារជីវិតដល់ឧក្រិត្តជនដើម្បីជាការគម្រាមកំហែងដល់ពលរដ្ឋដទៃទៀតកំឲ្យប្រព្រឹត្តបទល្មើស។

ដោយឡែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីជន​ប្រព្រឹត្ត​អំពើហិង្សា​ផ្លូវភេទ​ទៅលើ​កុមារ នឹង​ត្រូវ​ប្រឈម​នឹង​ទោសប្រហារ​ជីវិត ។ ច្បាប់ថ្មីនេះត្រូវបានចុះ​ហត្ថលេខាកាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៦ ដោយ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ហ្សូកូ វីដូដូ។ ចំណាត់ការ​ក្តៅ​របស់​រដ្ឋាភិបាល​ធ្វើឡើងបន្ទាប់ពី​ករណី​រំលោភ និង​សម្លាប់​កុមារីម្នាក់នៅ​កោះ​ស៊ូម៉ាត្រា បាន​បង្ក​ឲ្យ​កំហឹងនិង​ចលនា​ប្រឆាំង​តវ៉ា​ខ្លាំងនៅ​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី​ល្បី​ខាង​អនុវត្ត​ទោស​ប្រហារ​ជីវិត​ទៅលើ​អ្នកជួញដូរគ្រឿងញៀននៅ​ថ្ងៃ​ពុធ​ម្សិលមិញបាន​បញ្ចេញ​ច្បាប់​ថ្មី​មួយ​ទៀត ដើម្បី​កាត់ទោស​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​ដែល​រំលោភ​ផ្លូវភេទ​ទៅលើ​កុមារ។

តាម​ច្បាប់​ថ្មី ទោស​ប្រហារជីវិត​នឹង​ត្រូវ​អនុវត្ត​ទៅលើ​ឧក្រិដ្ឋជន​ដែល​បាន​រំលោភ និង​សម្លាប់ ឬ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ ទៅលើ​លើ​រាងកាយ និង​បញ្ញាញាណ​របស់​កុមារ។ ចំណែក​ឧក្រិដ្ឋជន​ដែល​ល្មើសម្តងហើយម្តងទៀត ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទទៅលើ​កុមារ​នឹង​ត្រូវគេ​ក្រៀវ។ ក្រិត្យ​ថ្មី​មាន​ដាក់បញ្ចូល​ផងដែរការបំពាក់​ខ្សែ​អេឡិចត្រូនិក នៅលើ​ដៃ ឬ​ជើងរបស់​ជន​រំលោភ​ផ្លូវភេទ​លើកុមារដែល​ទើប​ចេញ​ពី​គុក។ ច្បាប់​ថ្មី​តឹងតែង​ជាង​ច្បាប់​ចាស់ដែល​គ្រាន់តែ​ចែង​ពី​ទោស​ជាប់ពន្ធនាគារយ៉ាងច្រើន​បំផុត១៤​ឆ្នាំ ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវភេទ។

ក្រិត្យ​ថ្មីរបស់​រដ្ឋាភិបាល​ត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗនៅក្រោយ​ការចុះ​ហត្ថលេខា​របស់​ប្រមុខ​រដ្ឋាភិបាល ប៉ុន្តែសភា​ឥណ្ឌូណេស៊ី​ក៏​នៅ​តែ​មាន​សិទ្ធិ​អាច​ធ្វើ​វិសោធនកម្ម ឬ​បោះឆ្នោត​ប្រឆាំង។ យ៉ាងណា​ក៏ដោយច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​បាន​ទទួល​ការគាំទ្រ​ច្រើនពីសាធារណជន និង​អ្នកនយោបាយ​ឥណ្ឌូណេស៊ី។ សម្រាប់​សមាជិក​សភាមក​ពី​គណបក្ស​អ៊ិស្លាម​និយម វិធានការ​ចាប់​ក្រៀវ​នឹង​ធ្វើ​ឲ្យ​ជនល្មើស​ខ្លាចរអា គ្មាន​គំនិត​ចង់​រំលោភ​បំពាន​ផ្លូវភេទ​ទៅលើ​កុមារ។ ប៉ុន្តែ ទាំង​សកម្មជន និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយចំនួន​មិន​សូវ​យល់ស្រប​ប៉ុន្មាន​នឹង​រដ្ឋាភិបាល ដែល​ពួកគេ​ចាត់ទុក​ថា មិន​បាន​យល់ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង។ សម្រាប់​ក្រុមសកម្មជន​ការពារ​សិទ្ធិមនុស្ស ទោសប្រហារ​ជីវិត​នឹង​មិនមែន​ជា​ដំណោះស្រាយ​ពិតប្រាកដ ព្រោះ​វា​មិនអាច​ទប់ស្កាត់​ដោយ​ប្រសិទ្ធិភាពការរំលោភ​បំពាន​ផ្លូវភេទ​ទៅលើ​កុមារ​នោះទេ។

ចំណែកនៅក្នុងប្រទេសហ្វីលីពីនវិញ លោក ​ឌុយទែរតេ​ ដែលទើបតែជាប់ឆ្នោតបាន​បន្ត​ទម្លាយ​ឲ្យ​ដឹង​នូវ​វិធានការ​មួយ​ចំនួន ពិសេស​ទាក់ទង​នឹង​ការ​បង្រ្កាប​ឧក្រិដ្ឋជន និង​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ហ្វីលីពីន​កំពុង​ប្រឈម​មុខ​នឹង​ចិន។

មិនមែន​ជា​យុទ្ធនាការ​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​ទេ តែ​ជា​យុទ្ធនាការ​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត និង​ដែល​ត្រូវ​ចូល​អង្គុយ​កៅអី​ប្រធានាធិបតី​នៅ​ថ្ងៃទី៣០ ខែមិថុនា​ ខាង​មុខ។ នៅ​ក្នុង​សន្និសីទកាសែត​លើកទី១ នា​ថ្ងៃ​ទី១៥ ខែឧសភា លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​វិធានការ​សំខាន់​ចំនួន​ពីរ ទី១ វិធានការ​បង្រ្កាប​បទឧក្រិដ្ឋកម្ម និង​ទី២ វិធានការ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិនខាងត្បូង។

នៅ​ក្នុង​វិធានការ​បង្រ្កាប​បទឧក្រិដ្ឋកម្ម​ត្រូវ​បាន​លោក ​ឌុយទែរតេ ​បញ្ជាក់​ថា លោក​នឹង​ប្រើ​កណ្តាប់ដៃ​ដែក​ប្រឆាំង​នឹង​ឧក្រិដ្ឋជន ពិសេស​ការ​រត់ពន្ធ​គ្រឿងញៀន ការ​ចាប់​រំលោភ លួចប្លន់ និង​ឃាតកម្ម។ នៅ​ក្នុង​ន័យ​នេះ លោក​ឌុយទែរតេ​ បាន​ទម្លាយ​ឲ្យ​ដឹង​ពី​បំណង​ចង់​អនុវត្តន៍​ឡើង​វិញ​នូវ​ទោសប្រហារ​ជីវិត​ដែល​ហ្វីលីពីន​បាន​បោះបង់​ចោល​ក្នុង​ឆ្នាំ ២០០៦។ នៅ​ក្នុង​ការ​ប្រហារជីវិត​ឧក្រិដ្ឋជន​ទៀត​សោត លោក​ឌុយទែរតេ ​ចង់​ឲ្យ​ព្យួរ.កជា​ជាង​ប្រើ​កាំភ្លើង​បាញ់​ដើម្បី​សន្សំសំចៃ​គ្រាប់​កាំភ្លើង៕

m (2)

A Xinhua file photo shows the Philippines' incoming president and former Davao City mayor Rodrigo Duterte speaking to supporters during a campaign rally in Manila, capital of the Philippines, on May 7, 2016.

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print