លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អបអរសាទរអង្ករកម្ពុជា ឈ្នះពានរង្វាន់ អង្ករល្អដាច់គេលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកឧត្តមសេនីយ៍​​ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សូមចូលរួមអបអរសាទរដែលអង្ករកម្ពុជា ឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» លើពិភពលោក ប្រចាំឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អបអរសាទរកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២! ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២»។

គួរបញ្ជាក់ថា​ នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជា ទទួលបានជ័យលាភីអង្ករល្អជាងគេលើពិភពលោក ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។ 

សូមជម្រាបថា​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា​ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក​ នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក​ នៅខេត្តភូកេត​ ប្រទេសថៃ។ នេះជាលេីកទី៥ហេីយ​ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ​ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា។

លោកបន្តថា, ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print