សមត្ថកិច្ចគយខេត្តកោះកុង បានឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿង ម៉ាក LEXUS RX350

ចែករំលែក៖

ខេត្តកោះកុង៖ នៅវេលាម៉ោង១០:៤៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង បានឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿង ម៉ាក LEXUS RX350h ពណ៌ប្រផេះឆ្នាំផលិត២០០៧ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AC.5421 ត្រូវបានម្ចាស់ចតចោល នៅមុខហាងបាយ ក្រោយមន្ទីរពេទ្យខេត្តកោះកុង ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបានកំលាំងគយនាំមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តន៍តាមនីតិវិធី។ 

សម័យនេះទៅហើយ ហេតុអ្វីក៏ចូលចិត្ត ពេញនិយម ក្នុងការប្រើប្រាស់រថយន្តគ្មានពន្ធនាំចូល ? ជាបទល្មើសផង ជាការបំបាត់ពន្ធផង ហើយមិនមែនជាពលរដ្ឋល្អឡើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print