រថយន្តកុងតឺន័របេីកវ៉ាជែងទៅបុកឡំប្រឺតាពេញទំហឹងបណ្តាលឱ្យអ្នកបើកឡំប្រឺតារងរបួសធ្ងន់ហើយរថយន្តបង្កហេតុក្រឡាប់ផ្ងារជើងពេលបន្តទៅបុកបង្គោលភ្លេីងថែមទៀត

ចែករំលែក៖

ភ្នំពេញ​  ៖​ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង​បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កួតទៅបុកឡំប្រឺតាចំពីមុខពេញទំហឹងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ​ ហេីយបន្តទៅបុកបង្គោលភ្លេីងបាក់ទ្រេត១ដេីមថែមទៀត​ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងឡេីងលេី និងរបួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២  នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខវត្តចម្ប៉ា​ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបររថយន្តសណ្ដោងកុងតឺន័រ​មួយគ្រឿង​ពាក់ផ្លាកលេខ​ភ្នំពេញ ​4A-0492 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកេីតហេតុខាងលេីបានបើកវ៉ាជែងយានយន្តដទៃទៀតមិនប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃបុកចំពីចំហៀងឡំប្រឺតា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HW-2928 ដែលបេីកបរដោយបុរសម្នាក់កំពុងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ពីកេីតទៅលិចបណ្តាលឱ្យរងការខូចខាតស្ទេីរតែទាំងស្រុង និងធ្វេីឱ្យបុរសម្នាក់ជាអ្នកបេីកឡំប្រឺតារងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះអាយុជីវិត​ ។
​     ដោយឡែករថយន្តបង្កហេតុនៅមិនទាន់អស់ល្បឿនក៏​បន្តជ្រុលទៅបុកបង្គោលភ្លេីងបាក់ទ្រេតអស់ចំនួន១ដេីមបន្ថែមទៀត និងបណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងរងការខូចខាតទាំងស្រុង តែតៃកុងរងរបួសស្រាល​ និងបានចុះចេញពីលេីរថយន្តគេចខ្លួនបាត់ស្រមោល​ទៅ ។
​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែង​ និងស្ទួចយករថយន្តបង្កនិងឡំប្រឺតា​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print