ភ្នំពេញ : យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានព្រះបរមរាជានុញ្ញាតឱ្យបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាព្រះបរមរាជវាំងចតុម្មុខឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
សូមជម្រាបជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
កម្មវត្ថុ : អំពីការបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរម រាជវាំងឡើងវិញ ។
យោងៈ – ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។
– លិខិតលេខ១០៦៥ លស អអទ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោករដ្ឋមន្ដ្រី ជ្រាបថា ក្រសួងព្រះបរមរាជវាំងនឹងបើកឱ្យដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោករដ្ឋមន្ដ្រី ជ្រាន តាមការគួរ ។
សូម លោកទទួលនូវការរាប់អានដ៏ស្មោះ អំពីខ្ញុំ ៕
ដោយ : សិលា