គ្រោះទឹកជំនន់វាយប្រហាររដ្ឋ New South Wales ប្រទេសអូស្ត្រាលី

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយទៅតាមការប្រកាសរបស់ អាជ្ញាធរដែលបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកស្រុកនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ដ៏ធំរហូតដល់ចុងសប្តាហ៍ ដោយសារចរន្តទឹកទន្លេដែលហូរបន្តរំកិលចុះក្រោម ក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។
ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគនិរតីនៃរដ្ឋដ៏ធំបំផុតរបស់អូស្រ្តាលី គឺរដ្ឋ New South Wales ដោយកាត់ផ្តាច់ទីប្រជុំជនជនបទទាំងមូល ហើយតំបន់ wheatbelt បានរងគ្រោះជាលើកទីពីរក្នុងខែវិច្ឆិកានេះ ដែលនាំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់។
កម្រិតសីតុណ្ហភាពបានបន្តធ្លាក់ចុះទាប Eugowra ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយអ្នកស្រុកបានបន្ទោសអាជ្ញាធរ ចំពោះការផ្តល់ជំនួយយឺតយ៉ាវ និងមានការពន្យារពេល។ រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកបុរសពីរនាក់ដែលគេជឿថាបានបាត់ខ្លួននៅក្នុងទឹកជំនន់។
តំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ញឹកញាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែបាតុភូតអាកាសធាតុ La Nina ដែលជាធម្មតានាំមកនូវភ្លៀងធ្លាក់ច្រើន ហើយតំបន់មួយចំនួនក៏ត្រូវស៊ូទ្រាំនឹងវិបត្តិទឹកជំនន់ដ៏ធំចំនួន៤ដែរចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ៕ ដោយធីរីណា

រូប​ថត​  :​ cand.com.vn

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print