ភ្នំពេញ : ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំង វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់ សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ប្រកបដោយចីរភាព។ កម្មវិធីនេះ ផ្តោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួម ធ្វើអនាម័យបរិស្ថាន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៣០-៩:៣០នាទី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សាធារណជន ក៏ដូចស្ថាប័នពាក់ព័ន្ធ វិស័យឯកជនជ្រាប និងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើនកុះករ៕
ដោយ : សិលា