ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃើញនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះរូប លោក គួច ម៉េងលី ក្នុងសកម្មភាព រាំជានារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ ហើយអ្នកបង្ហោះបានសូមទោសជាមុន ជាមួយការអោយតម្លៃ ថាគាត់មានពេលវេលា សម្រាប់ការសប្បាយដល់ខ្លួនឯងថែមទៀត។
facebook មួយសរសេរថា, ខ្ញុំឃេីញមនុស្សមួយចំនួនតូចដែលកេីតមកបៀមតែទុក្ខ ដេកតែយំ អត់ចេះសប្បាយ អត់ចេះច្រៀង អត់ចេះរាំ អត់ចេះផឹក បានច្រណែនឈ្នានីសពេលឃើញលោក គួច ម៉េងលី រាំសប្បាយជាមួយនារីម្នាក់ ហេីយបានយករូបថតនោះមកធ្វើការរិះគន់បែបនេះ ឬបែបនោះតាមអារម្មណ៍របស់ខ្លួនរៀងៗខ្លួន ។ តាមពិតទៅទង្វើរបស់លោក គួច ម៉េងលី គ្មានអ្វីខុសទេ ហើយក៏គ្មានប៉ះពាស់ដល់ប្រពៃណីទំនៀមទម្លាប់ឬវប្បធម៌ខ្មែរអ្វីដែរ វាគ្រាន់តែជាការឆ្លៀតពេលសប្បាយម្ដងម្កាលរបស់មនុស្សទូទៅមិនថាប្រុសឬស្រី ក្រោយពីសម្រាកពីការងារតែប៉ុណ្ណោះ ។ តេីគាត់ខុសអីទៅគ្រាន់តែរាំកំសាន្តក្នុងរង្គសាលមួយដែលគេបេីកសម្រាប់មនុស្សទូទៅទៅរាំកំសាន្ត ? ឬ មួយអស់លោកអ្នករឹះគន់គាត់ ចង់ឃើញគាត់ទំនេរអោយគាត់ដេកយំ ដេកបៀមទុក្ខ ទេីបត្រូវចិត្តអស់លោក ?
៊៊តោះបងប្អូន ឃើញបងបង្ហោះរូបទាំងនេះហេីយទៅកន្លែងដដែលជាមួយបង 😜😜 ។
facebook មួយដែលមានឈ្មោះថា, (Dy Sovann) បានសរសេរ ដោយភាសាសមរម្យ មិនចំអក មិនរិះគន់ គ្រាន់ស្តាប់ទៅ សរសើរឈឺចិត្តជាងបង្អាប់ ដោយលើកឡើងថា, (ជាដំបូងសូមអធ្យាស្រ័យដែលផូសរូបនេះ
លោកគ្រូគាត់មានចំណេះដឹង ចែករំលែក ចំណេះដឹងល្អៗជាច្រេីនមានអ្នកខ្លះក៏រិះគន់គាត់ អ្នកខ្លះក៏ថាមិនអីចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា នេះជាសិទ្ធឯកជន របស់គាត់ គាត់ធ្វេីអីក៏បាន ដូចយេីងគ្រប់គ្នា សូម្បីតែ ប៊ីល គ្លិនតុន អតីតប្រធានាធិបតីអាមេរិក ក៏មិនអាចទប់នឹងម្រស់បាន របស់ ម៉ូនីកា ឡេវិនស្គី បានផងដែរ។
មនុស្សប្រុស ពិតជាពិបាកគេចខ្លាំងណាស់ ចំពោះ ស្រី ស្រា ល្បែង ដោយឡែក សុភាសិតចិនក៏បានពោលថា
មនុស្សប្រុសល្អមានតែ 2 នាក់ប៉ុណ្ណោះ ក្នុងលោក ទីមួយបុរសដែលមិនទាន់កេីត ទីពីរបុរសដែលស្លាប់បាត់ទៅហេីយ មនុស្សប្រុសដែលបានអាននូវអ្វី ដែលខ្ញុំបានសរសេរ គាត់គិតក្នុងចិត្តថា ខ្ញុំសរសេរត្រូវ គ្រាន់តែគាត់
មិនហ៊ានខមិន តែប៉ុណ្ណោះ😊😊 ។
សូមអានតាមការគួរ យល់ឃើញបែបណាជាសិទ្ធបុគ្គលទេ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដកស្រង់តាម facebook តែប៉ុណ្ណោះ ។
ក្រោយពីមាន គេហទំព័រ សារព័ត៌មាន facebook បង្ហោះព្រោងព្រាត នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គួច ម៉េងលី បានបង្ហោះបកស្រាយ លើ facebook គាត់ថា, ! ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់
ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖
«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»
សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ។
ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2022
ដោយ : សហការី