ឆេះឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងទាំងព្រឹកនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីអគ្គីភ័យមួយបានកើតឡើងលើឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងទាំងព្រលឹមស្រាងៗ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី។

ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់ខាងលើ កើតឡើងនៅវេលាម៉ោង៤និង២០នាទី នៅព្រឹកព្រលឹម ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងរបស់ឈ្មោះ សន វីគ្រែន ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលមានទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ខូចខាតសម្ភារៈសំណង់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ។

ក្រោយពេលកើតមានអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់នោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកសំរោងទង និងស្នងការនគរបាលខេត្តបានចេញប្រតិបត្តិការជួយបាញ់ទឹកពន្លត់ផងដែរ។

...

ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីចរន្តអគ្គិសនីហើយទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print