អបអរសាទរ​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩​ ហេីយ

ចែករំលែក៖

​ភ្នំពេញ​៖​ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩​ ហេីយ​។ នេះបេីយោង​តាមលិខិតរបស់ក្រុមវជ្ជបណ្ឌិតថទាំសុខភាព សម្ដេចតេជោ​ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

នៅក្នុង​លិខិត​ខាងលេីនេះ​ បានបញ្ជាក់ថា​ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ កម្មវត្ថុ ការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោង៖​ លក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការ ព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ឬនៅតាមផ្ទះ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជូន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់បំផុតថា ដោយស្ថានភាពសុខភាពរបស់ សម្ដេច ល្អជាធម្មតាបន្ទាប់ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ និងរហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថានភាពសុខភាពរបស់ សម្ដេចតេជោ នៅល្អជាប្រក្រតីពុំមានរោគសញ្ញាណាមួយដែលនាំឱ្យរំខានឡើយ។ បន្ទាប់ពីការដឹកនាំ គណៈប្រតិភូវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សម្តេចតេជោ បានបន្តដាក់ខ្លួនឱ្យនៅដាច់ ដោយឡែក ដើម្បីធ្វើការតាមដាននិងព្យាបាលជំងឺនៅគេហដ្ឋាន ។ យោងតាមការពិនិត្យសុខភាពប្រចាំថ្ងៃ ដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាសុខភាពរបស់ សម្ដេចតេជោ មានភាពមាំមួន និងពុំមាន សញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការធ្វើតេស្តរហ័ស និងតេស្ត PCR រកវីរុសកូវីដ-១៩ បានទទួលលទ្ធផលអវិជ្ជមានដូចគ្នា។

ស្របតាមលក្ខណបច្ចេកទេសវេជ្ជសាស្ត្រ និងលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការព្យាបាលនៅតាមផ្ទះ និងការចាក់វ៉ាក់សាំងបានពេញលេញ របស់ សម្ដេចតេជោ ខ្ញុំបាទក្នុងនាមជាក្រុមវេជ្ជបណ្ឌិតប្រចាំការ ថែទាំសុខភាពជូន សម្ដេចតេជោ សូមគោរពធ្វើការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលដែលកើតមាន ចំពោះ សម្តេច ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំតម្រូវឱ្យបន្តធ្វើចត្តាឡីស័កក្រោយការ បញ្ចប់ការព្យាបាលឡើយ។

ខ្ញុំបាទសូមគោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាអញ្ជើញបំពេញកិច្ចការដ៍មានសារ សំខាន់ជាទីបំផុតដើម្បីជាតិមាតុភូមិ បានដូចប្រក្រតី។ សូម : សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៍ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print